នាវាមុជទឹកអាហ្សង់ទីន ផ្ទុកនាវិក ៤៤នាក់ «បាត់ដំណឹងជាច្រើនថ្ងៃហើយ នៅតែគ្មានតំរុយបន្តិច» ខណៈការរុករកហាក់ដូចជា... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាវាមុជទឹកអាហ្សង់ទីន ផ្ទុកនាវិក ៤៤នាក់ «បាត់ដំណឹងជាច្រើនថ្ងៃហើយ នៅតែគ្មានតំរុយបន្តិច» ខណៈការរុករកហាក់ដូចជា...

20/11/2017
(អាហ្សង់ទីន)៖ ស្របពេលដែល​មានការអះអាងថា នាវាមុជទឹក​អាហ្សង់ទីន ដែលបាន​បាត់ដំណឹង​កាលពី​ថ្ងៃ​ពុធសប្តាហ៍មុន បាន​ព្យា​យាម​ធ្វើការហៅចូល កាលពីថ្ងៃសៅរ៍​សប្តាហ៍​ដដែលនោះ ក្រុមហ៊ុនផ្កាយ​រណប​ទូរគមនាគមន៍ Iridium បានឲ្យដឹងនា​ថ្ងៃចន្ទ​នេះ​ថា ខ្លួនពុំបានប្រទះ​ឃើញមានការហៅ​ណាមួយ ពីនាវាមុជទឹកមួយ​គ្រឿងនេះ​ឡើយ ចាប់តាំងតែពីថ្ងៃពុធសប្តាហ៍មុនមក ក៏ប៉ុន្តែ​​ក្រុម​ហ៊ុន​បាន​​លើក​ឡើងថា ប្រហែលជាមាន​សម្ភារៈរបស់​ក្រុមហ៊ុនផ្សេង​ទៀត នៅលើនោះ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ​សារ​ព័ត៌​មានរុស្ស៊ី​ Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីល្ងាចថ្ងៃសៅរ៍​កន្លងទៅ (ពេលវេលាក្នុងតំបន់) ក្រុមមន្រ្តី​អាហ្សង់ទីន បាន​អះអាងថា មូលដ្ឋានទ័ពជើងទឹក​នៃប្រទេស​របស់​ខ្លួន ទទួលបាន​ការព្យាយាម​ហៅទាក់ទង តាមប្រព័ន្ធ​ផ្កាយរំណប​ចំនួន ០៧លើក ក៏ប៉ុន្តែពេលនោះ​​ពុំ​អាច​បង្កើត​ខ្សែទាក់ទង ​ជាមួយ​​ក្រុម​​នា​វិក​​នៅលើនាវា​មុជ​ទឹក​នោះ​​​​ឡើយ។

ក្រុមហ៊ុនខាងលើ​បានចេញសេចក្តី​ថ្លែងការណ៍ថា «ខណៈមានសេចក្តី​រាយការណ៍​មួយចំនួន បានបង្ហាញថា ការហៅតាមប្រព័ន្ធ​​ផ្កាយរណ​បចំនួន ០៧លើក ត្រូវបានធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា Iridium អាចបញ្ជាក់​បានថា ការព្យាយាម​ទាក់ទង​ទាំងនេះ ពុំត្រូវ​​បានធ្វើឡើង​នៅលើបណ្តាញ​របស់យើង​ឡើយ... គួរឲ្យ​សោកស្តាយ ទិន្នន័យ​បណ្តាញ​របស់យើង មិនបានបង្ហាញ​ពី​ការព្យាយាម​​ទាក់ទង​ណាមួយ ពីឧបករណ៍​របស់ក្រុមហ៊ុន​យើង នៅលើ​នាវាមុជទឹក San Juan ចាប់តាំង​ពី​ថ្ងៃទី១៥ ខែវិច្ឆិកាម្ល៉េះ ដែលជាពេល​​ការ​ហៅ​ចូល​​លើក​​ចុង​ក្រោយ ត្រូវបាន​ធ្វើឡើង»។
យ៉ាងណាមិញ ក្រុមហ៊ុន Iridium Communications បានបន្ថែមថា អាចនឹងមាន​សម្ភារៈរបស់​ក្រុមហ៊ុន​ផ្សេងទៀត នៅលើនាវាមុជ​ទឹក​​នោះ ហើយវាអាច​ត្រូវបានប្រើប្រាស់​ ក្នុងការព្យាយាមហៅជាសំឡេង​ដើម្បីសង្រ្គោះបន្ទាន់ របស់ក្រុមនាវិក។

គួរជម្រាបថា នាវាមុជទឹក San Juan ដែលមានផ្ទុក​នាវិកចំនួន ៤៤នាក់ នៅលើនោះ បានបាត់ខ្លួន​ចាប់តាំងពី​បានធ្វើការទាក់ទង​​លើក​ចុងក្រោយ កាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលកំពុង​ធ្វើដំណើរចេញពី​កំពង់ផែក្រុង Ushuaia ទៅកាន់ទីក្រុង Mar del Plata ក្នុងខេត្ត Buenos Aires។ ខណៈពេលនេះ យន្តហោះ និងកប៉ាល់ជាច្រើនគ្រឿង​កំពុងបន្ត​ស្វែងរកនៅ​តំបន់ ដែល​គេចាប់បានសញ្ញាចុងក្រោយ​បំផុតរបស់​នាវាមុជទឹក ARA San Juan៕