iPhone X ត្រូវបានអតិថិជនអ្នកប្រើប្រាស់រកឃើញថាមានបញ្ហាជាច្រើន ដោយបញ្ហាសំខាន់មួយទាក់ទងនឹងការប្រើប្រាស់នៅទីតាំងមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
មិនខុសពីការសន្យារបស់ Apple ថ្មីៗនេះខ្លួនក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណែប្រព័ន្ធប្រតិបត្តិ iOS 11.1.2 បញ្ចូលការកែចន្លោះប្រហោងធ្លាប់មានទាំងស្រុងលើ iPhone X និងពុំមានបញ្ចូលមុខងារថ្មីមកជាមួយទេ។
អ្នកប្រើប្រាស់អាច Update បានតាមរយៈ OTA មានក្នុង Settings ដោយទំហំត្រឹមតែ ៣៣MB ប៉ុណ្ណោះ។ ចូលទៅកាន់ Settings > General > ស្វែងរកពាក្យ Software Update ហើយចុច Install ជាការស្រេច៕
ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង
