ករណី​​មនុស្សស្លាប់៣នាក់នេះ មិនធម្មតា! ក្រោយ​ទើបដឹងរឿង​មួយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណី​​មនុស្សស្លាប់៣នាក់នេះ មិនធម្មតា! ក្រោយ​ទើបដឹងរឿង​មួយ

16/11/2017
ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយករណ៍បឋមឱ្យដឹងថា ករណីសាកសព​មនុស្ស​៣នាក់ ​ដែល​អណ្តែតហើយ​ហើម​​​នៅឯ​​ទំនប់​តា​សាល ​ស្ថិត​ក្នុងភូមិ​សច្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​​កំពង់​​ស្ពឺ ​ គិតត្រឹមរសៀលថ្ងៃទី​១៦ វិច្ឆិកា នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា សាក​សពបុរសម្នាក់​ក្នុង​ចំណោម​៣នាក់នោះ​ គឺមិនមែនជាប្តី​នោះ​​ទេ ប៉ុន្តែ​២​នាក់​ទៀត គឺជាម្តាយនិង​កូន​ពិតប្រាកដ ។
 គួរ​បញ្ជាក់ថា សាកសព​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ ១-​ឈ្មោះ ខឹ​ម វី ភេទ​ស្រី អាយុ​៣៤ ឆ្នាំ
(​ត្រូវជា​ម្តាយ​) និង​២-​ឈ្មោះ ឡូត វី​ន ភេទ​ស្រី អាយុ​៨​ខែ (​កូន​) និង​មនុស្ស​ប្រុស​ម្នាក់​ទៀត នៅ​មិន​ស្គាល់​អត្តសញ្ញាណ​ដដែល ​ហើយ​ក៏មិនទាន់ដឹងថា ត្រូវជាអ្វីជាមួយ​ជាមួយ​សព​ស្ត្រីរងគ្រោះនោះដែរ​  ។
សេចក្តីរាយការណ៍បន្តថា សមត្ថកិច្ច​រកឃើញទៀតថា បុរស​ជាប្តី​របស់​សាក​សព​ស្ត្រីរងគ្រោះ បានគេចខ្លួនបាត់ ក្រោយមានហេតុការណ៍នេះកើតឡើង ដែល​កំពុង​សង្ស័យ អាច​ពាក់ព័ន្ធជាមួយ​ការស្លាប់​របស់ពួកគេ ​ដោយ​សមត្ថកិច្ចកំពុង​ស្វែងរក ដើម្បី​សាកសួរ ។
បើយោងប្រភព​អ្នកជិតខាង​​​ឱ្យ​សមត្ថកិច្ច​ដឹងដែរ​ថា នៅ​មុន​ពេល​កើតហេតុ គេបានឮស្ត្រីរងគ្រោះ​ និងបុរសជាប្តី​ដែលគេចខ្លួននោះ មាន​ជម្លោះ​ប្រកែក​​គ្នាយ៉ាងខ្លាំង តែ​គេមិនដឹងថា ជា​រឿងអ្វីនោះទេ ។ ស្រាប់តែ​ក្រោយមក ក៏មានការភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​សាកសព​ទាំង​៣នាក់នេះ​តែម្តង ។
គួររំលឹកទៀតថា មានការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ទំនប់​តា​សាល ​ក្នុងភូមិ​សច្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​​ស្ពឺ ​ ក្រោយពី​ប្រទះ​​ឃើញ​សាក​សព​​​មនុស្៣នាក់ ​មាន​​សភាព​​ហើម​ស្អុយ​ទៅ​ហើយ​ ​​​ក្នុងនោះ មានមតិ​​លើក​ឡើង​ខុស​ៗ​គ្នា​​ថា ​ជា​ករណី​ឃាតកម្ម ​ខ្លះ​ថា​ជា​ករណី​លង់​ទឹក​ ព្រោះ​សង្ស័យ​ជា​គ្រួសារ​​អ្នកនេសាទ​ ។