អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កម្ពុជា​និង​ភាគី​ថៃ​ជួប​សម្តែង​ការ​ស្វាគមន៍​គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កម្ពុជា​និង​ភាគី​ថៃ​ជួប​សម្តែង​ការ​ស្វាគមន៍​គ្នា

16/11/2017
ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កម្ពុជា និង​ភាគី​ថៃ​ខេត្ត​ស្រះ​កែវ​រួម​ជាមួយ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​បាន​ជួប​សម្តែង​ការ​ស្វាគមន៍​គ្នា​ដើម្បី​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​ស្ពាន​មិន​ភាព​កម្ពុជា​-​ថៃ​ស្ថិត​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។
 ក្នុង​ឱកាស​នោះ​ដែរ​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​ជួប​សម្តែង​ការ​គួ​រសម និង​ស្វា​គមន៍​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ដើម្បី​សហប្រតិបត្តិការ​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​នាម​ប្រទេស​ជិតខាង និង​គ្នា​ធ្វើការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់​តេ​ប្រសើរ​ឡើង​ថែម​ទៀត ។ លោក​បាន​បញ្ជាក់​ថា នៅ​ពេល​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ស្វាគមន៍​គឺ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​ជួយ​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​ដែល​លួច​ចូល​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​បាងកក និង​ធ្វើ​ការងារ​តាម​បន្ទាត់​ព្រំដែន​លួច​កាប់​ឈើ និង​បទល្មើស​មាន​ជួយ​ដូរ​មនុស្ស​ដោយ​ខុសច្បាប់ បទល្មើស​នាំ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង ជួញដូរ​អាវុធ​ខុស​ល្មើសច្បាប់ និង​ជួញដូរ​អាវុធ ទំនិញគេចពន្ធ​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន​ចំពោះ​បទល្មើស​ឆ្លង​ដែន ។
លោក សួន បវរ បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ចាប់ដៃ​ស្វាគមន៍​គ្នា​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ និង​ភាគី​ថៃ​ខេត្ត​ស្រះ​កែវ ដើម្បី​សហប្រតិបត្តិការ​គ្នា​ឱ្យ​កាត់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​ជាប់​ព្រំដែន​ដោះ​ដូរ​ទំនិញ​ទៅ​វិញ​ទៅ​មក និង​បង្កើន​ការ​ទំនាក់ទំនង​គ្នា​បាន​ល្អ​ប្រសើរ​ថែម​ទៀត ៕