យីហ្ន៎! មកក្នា​ញ់ចាប់​សុដន់គេ​កណ្តាលវាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យីហ្ន៎! មកក្នា​ញ់ចាប់​សុដន់គេ​កណ្តាលវាល

16/11/2017
រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៥​នាក់ បាន​ធ្វើ​សកម្មភាព​លូកលាន់​លើ​នារី​ម្នាក់ ធ្វើ​ឲ្យ​នាង​ប្រកាន់​ភ្លាម​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ទាំងអស់​ដែល​ស្ដ្រី​រូប​នោះ​ចោទ​ថា បាន​លូក​ចាប់​សុដន់​របស់​នាង ដែល​ជា​ការ​ប្រមាថ​មាក់ងាយ​ដ៏​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ផ្លូវបេតុង នៅ​ជាប់​ក្លឹ​ប​ស៊ី​ធី ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ ឆុ​ន ច​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុក​កំណើត​នៅ​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្ដព្រៃវែង ។ ចំណែក​ស្ដ្រី​រង​គ្រោះ​មាន​ឈ្មោះ​មាស ចាន់​នី អាយុ​២០​ឆ្នាំ មុខរបរ​លក់​ប្រហិត ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុក​កំណើត​ភូមិ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតា​កែវ ។
បើ​តាម​សម្ដី​នារី​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​នាង​បាន​ដើរ​ចូល​ទៅ​ផ្ទះ​ដើម្បី​យក​ប្រហិត​មក​លក់ ដោយ​ដើរ​ចូល​តាម​ផ្លូវ​តូច​មួយ​នៅ​ជាប់​និង​របង​ក្លឹ​ប​ស៊ី​ធី ។ នាង​ថា ស្រាប់តែ​ពេល​ដើរ​ចូល​ទៅ​ដល់​កន្លែង​ងងឹត ក៏​លេចមុខ​ជនសង្ស័យ​៤​ទៅ​៥​នាក់ ចេញ​មក​ធ្វើ​សកម្មភាព​ចាប់​ទាញ​ដៃ​នាង​រួច​ចាប់​សុដន់ ធ្វើ​អោយ​នាង​ភ័យ​ស្លន់ស្លោ​បាន​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ឈុ​ល​ឡើង​ដល់​អ្នក​ដែល​នៅ​ក្បែរ​នោះ ចេញ​មក​ជួយ​ចាប់​បាន​ជន​ដៃ​ម៉ឹក​ម្នាក់ និង​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​បែក​មុខ​បែក​មាត់​​ហើម​កក្លាក់ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​ជន​ម្នាក់​នោះ ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។ ចំណែក​បក្សពួក​ប៉ុន្មាន​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​អស់ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​រូប​នោះ​បាន​និយាយ​ទាំង​សភាព​ស្រវឹងស្រា​ថា រូបគេ​មិន​បាន​ចាប់​ដោះ​នារី​ម្នាក់​នោះ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ដូច​ជា​មិន​ទាន់​ស្វាង​នៅឡើយ​ទេ​ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​ស្ដិ៍​​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​តាម​ច្បាប់​។ ចំណែក​ជនសង្ស័យ​វិញ ត្រូវ​បាន​សមត្ថកិច្ច កសាង​សំនុំរឿង បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត ៕​