ចាប់បានរថយន្តដឹកឈើធ្នង់ ហើយដោះលែងវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់បានរថយន្តដឹកឈើធ្នង់ ហើយដោះលែងវិញ

16/11/2017
រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កាម​រី​គូទ​ហើម​២​គ្រឿង​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចំរុះ​របស់​សាលា​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ និង​ត្រួតពិនិត្យ​ខណៈ​បើក​ឆ្លងកាត់​កន្លែង​សមត្ថកិច្ច​ដាក់​គោលដៅ​ត្រួតពិនិត្យ​​រថយន្ត​ហើយ​ក៏​ឃើញ​ដឹកឈើ​សម្រាប់​ធ្វើ​ជា​កូន​ក្រឡឹង​តែ​ពុំ​ទាន់​កែ​ច្នៃ ។ ការ​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​ត្រួតពិនិត្យ​នេះ​បន្ទាប់​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​រថយន្ត​ដឹក​អ្ន​ដំណើរ​នៅ​ពេល​យប់​ដើម្បី​ការពារ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​វត្ត​សុវណ្ណ​មុនី​វង្ស តាម​បណ្តោយ​ផ្លូវ​ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែនសុខ ។
លោក សាំង សុ​ភ័​ក្រ​វិ​ចិត្ត អភិបាលរង​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​ថា មុន​នឹង​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​ដឹកឈើ​ប្រភេទ​ធ្នង់​ខាងលើ​នេះ​គឺ​បន្ទាប់​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ក្រោម​ការ​ដឹកនាំ​ពី​លោក ម៉ូ​វ ម៉ា​និ​ត ជា​អភិបាល​ខណ្ឌ​ប្រជុំ​ដាក់​គោលដៅ​ត្រួតពិនិត្យ​រថយន្ត​ដឹក​អ្នកដំណើរ​​ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់​ភូមិសាស្ត្រ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ និង​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង ។
នៅ​ពេល​កំពុង​តែ​ត្រួតពិនិត្យ​ស្រាប់តែ​មាន​រថយន្ត​២​គ្រឿង ទី​១​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ២A-០៧១៦ បើកបរ​ដោយ​បុរស​ពីរ​នាក់ និង​ទី​២​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-២៩៨៤ បើកបរ​ដោយ​បុរស​ពីរ​នាក់​បាន​បើក​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​គួរ​ឱ្យ​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​មាន​ឈើ​ប្រភេទ​ធ្នង់​ជា​កំណាត់​តូច​ៗ​ដែល​គេ​ដឹក​យក​ទៅ​ធ្វើ​ជា​កូន​ក្រឡឹង​នោះ​ទើប​សមត្ថកិច្ច​ឃាត់​សាកសួរ និង​រាយការណ៍​ជូន​លោក​អភិបាល​ខណ្ឌ ។
បើ​តាម​សម្តី​ពី​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ធ្នង់​បានឱ្យ​ដឹង​ថា ពួក​គាត់​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​ឱ្យ​គេ​តែ​ប៉ុណ្ណោះ ដោយ​គិត​ក្នុង​ឈើ​មួយ​គីឡូ​តម្លៃ​១០០០​រៀល ហើយ​ឈើ​ខាងលើ​ជា​ប្រភេទ​ឈើ​ក្រឡឹង​ដែល​ដឹក​ចេញ​មក​ពី​ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ នាំ​ចូល​មក​ក្នុង​ទីក្រុង​ភ្នំពេញ ។ ក្រោយ​ពី​រាយ​ការ​ជួន​លោក​អភិបាល​ខណ្ឌ​រួច​លោក សាំង សុ​ភ័​ក្រ​វិ​ចិត្ត បាន​ប្រាប់​ថា លោក​អភិបាល​ខណ្ឌ​បានឱ្យ​រថយន្ត​ដឹកឈើ​នោះ​បន្តដំណើរ​ទៅ​មុខ​ទៀត​ព្រោះ​លោក​ថា ឈើ​នេះ​ជា​ប្រភេទ​កែ​ច្នៃ​រួច​ហើយ ៕