ឧបករណ៍​ ​AR​ ​របស់​ ​Apple​ ​គ្រោង​លេច​មុខមាត់​នៅ​ឆ្នាំ​ ​២០១៩ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧបករណ៍​ ​AR​ ​របស់​ ​Apple​ ​គ្រោង​លេច​មុខមាត់​នៅ​ឆ្នាំ​ ​២០១៩

17/11/2017
បច្ចុប្បន្ន​ ​Apple​ ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ ​AR​ ​កម្រិត​ខ្ពស់​ ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លេចឮ​ឧបករណ៍​ប្រភេទ​ ​AR​ ​ជំនាន់​ថ្មី​ ​នឹង​លេច​មុខមាត់​ជា​សាធារណៈ​នា​ឆ្នាំ​ ​២០១៩។
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Quanta Computer​ ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​ដល់​កុំព្យូទ័រ​ ​MacBooks​ ​និង​នាឡិកា​ ​Apple Watches​ ​លោក C.C. Leung​ ​បាន​បញ្ជាក់​ថា "ឧបករណ៍ AR នឹង​មាន​ប្រកាស​បង្ហាញ​មិន​លើស​ ​២ ឆ្នាំ​ទៀត​នោះ​ទេ"។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​ ​Nikkei​ ​បាន​ចុះផ្សាយ។

​​ស្រដៀង​គ្នា​នឹង​ការ​លើកឡើង​ពី​គេហទំព័រ​ ​Bloomberg​ ​បាន​បញ្ជាក់​ដូច្នោះ​ថា​ឧបករណ៍​ ​AR​ ​នឹង​ពេញ​និយម​ខ្លាំង​នា​ឆ្នាំ​ ​២០២០​ ​ស្រប​ពេល​ ​Apple​ ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ផ្សេង​ទៀត "rOS” គ្រប់គ្រង​លើ​ការ​បញ្ជា​ដោយ​ប្រើ​ ​Touch, សញ្ញា​ដោយ​ដៃ​ឬ​ក្បាល​ ​និង​ប្រព័ន្ធ Siri និង​ពុំ​ត្រូវ​ការ​ ​ការ​តភ្ជាប់​ពេញ​លេញ​ចេញ​ពី​ ​iPhone​ ​នោះ​ឡើយ៕


ប្រភព៖ idropnews ប្រែសម្រួល៖ ឡៃហ៊ាង