កម្ពុជា​-​ចិន​រួមគ្នា​ជំរុញ​វិស័យ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា​-​ចិន​រួមគ្នា​ជំរុញ​វិស័យ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​

15/11/2017
ភ្នំពេញ៖ វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា និង​វិទ្យាស្ថាន​វិជ្ជាជីវៈ​ហ្ស៊ី​បូ (Zibo) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រួមគ្នា ក្នុង​គោលបំណង​ជំរុញ​ឲ្យ​វិស័យ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ដើម្បី​បំពេញ​បន្ថែម​សម្រាប់​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។​

​នៅ​ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០២២​រវាង​ឯកឧត្តម បណ្ឌិត អ៊ិត សំហេង និង​លោក ជី ស៊ាំ​ង ឈី (Ji Xiang Qi) អភិបាលរង​ខេត្ត សាង​ដុង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា កិច្ចសហប្រតិបត្តិការ​នេះ គឺ​រួមមាន​ការកសាង​សមត្ថភាព​គ្រូ​, ការផ្លាស់ប្តូរ អាហារូបករណ៍​សិស្ស​ទៅវិញទៅមក​រវាង​កម្ពុ​ជា​-​ចិន​ដើម្បី​ផ្លាស់ប្តូរ​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​។

ឯកឧត្តម​បន្តថា នេះ​ជា​កាលានុវត្តន៍​ភាព​ថ្មី​មួយ​សម្រាប់​ការ​បង្កើន​នូវ​ឱកាស​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការទទួលបាន​ឱកាស​សិក្សា​ថ្មីៗ​សម្រាប់​យុវជន យុវនារី​ដែលជា​កម្លាំង​ថ្មី​សម្រាប់​បំពេញបន្ថែម​ទីផ្សារការងារ​កម្លាំង​ជំនាញ​នៅក្នុង​ស្រុក​។​

​ឯកឧត្តម​បណ្ឌិត​អ៊ិត សំហេង បានបញ្ជាក់​ទៀតថា ភាគី​ទាំងពីរ​នឹងធ្វើ​សហប្រតិបត្តិការ​លើ​ផ្នែក​សំខាន់ៗ​ជាច្រើន ដូចជា វិទ្យាស្ថាន​ចិន​នឹង​ផ្តល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា ព្រមទាំង​ធានារ៉ាប់រង​សម្រាប់​បង់ថ្លៃ​សិក្សា និង​ការ​ស្នាក់នៅ​, វិទ្យាស្ថាន​ចិន​ដដែល​នេះ​ក៏​នឹង​ជ្រើសរើស​និស្សិត​កម្ពុជា​ឲ្យ​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន​វិជ្ជាជីវៈ ហ្ស៊ី​បូ ហើយ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នឹង ទទួលបាន​សញ្ញាបត្រ​ប​ញ្ច​ប់​តាម​ជំនាញ​នៅ​ប្រទេស​ចិន​។​ល​។​ ប្រភព៖ BayonTV