រដ្ឋមន្ត្រីការបរទសកម្ពុជាសំដែងនូវការខកចិត្តសារជាថ្មីចំពោះការរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីការបរទសកម្ពុជាសំដែងនូវការខកចិត្តសារជាថ្មីចំពោះការរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិក​

15/11/2017
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសំដែង​នូវការខកចិត្តសារជាថ្មីចំពោះការរឹតត្បិតទិដ្ឋាការពីសំណាក់សហរដ្ឋអាមេរិក ទោះបីជាការពិត កម្ពុជាបានជូនដំណឹង ជាផ្លូវរួចទៅហើយទៅសហរដ្ឋអាមេរិកអំពីការសម្រេចចិត្តរបស់ខ្លួន។

 ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈទទួលជួបជាមួយលោក ម៉ាធូ ផតធីងហ្គើ ជំនួយការរងប្រធានាធិបតី និងជា នាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិក និងលោក ប៉ាទ្រីក មើហ្វី ឧបការីរង រដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអាស៊ីអាគ្នេយ៍ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញអមដំណើរសម្តេចតេជោ  នាយករដ្ឋមន្ត្រី ទៅ ចូលរួមកិច្ច​ប្រជុំ​កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធដតៃទៀត។

 នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីខ្លឹមសារសំខាន់ៗនៃបទអន្តរាគមន៍​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៥ ពិសេសគាំទ្រដល់ការថ្លែងរបស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ ដែលបានលើកឡើងថា អាមេរិកគោរពឯករាជ្យ និងអធិបតេយ្យរបស់ប្រទេស​អ្នក។យើងចង់ឱ្យអ្នករីកចម្រើនធំធាត់ខ្លាំង មានឯករាជ្យ។

 ឯកឧត្តម បានរម្លឹកឡើងវិញនូវកិច្ចសន្ទនារបស់ឯកឧត្តម ជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃក្រសួងសន្តិសុខមាតុភូមិ និងក្រសួងការបរទេសអាមេរិក ទាក់ទងនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើការធ្វើមាតុភូមិនិវត្ត​ជនជាតិខ្មែរត្រឡប់មកកម្ពុជានិងការគោរពឯករាជ្យ អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់​កម្ពុជា។

 ទោះជាយ៉ាងណាក៏ដោយឯកឧត្តមក៏បានសំដែងនូវការខកចិត្តសារជាថ្មី ចំពោះការរឹតត្បិតទិដ្ឋាការពីសំណាក់ សហរដ្ឋអាមេរិក ទោះបីជាការពិតកម្ពុជាបានជូនដំណឹង ជាផ្លូវរួចទៅហើយទៅ​សហរដ្ឋអាមេរិក​អំពីការ​សម្រេច​ចិត្ត​របស់​​ខ្លួនក្នុងការបន្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញ។

 ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានពន្យល់ភាគីអាមេរិកអំពីមូលហេតុមនុស្សធម៌ មេត្តាធម៌ដែលនាំឱ្យកម្ពុជាស្នើធ្វើ វិសោ​ធនកម្មលើអនុស្សារណៈកន្លងទៅ។

 ជាការឆ្លើយតប លោក ម៉ាធូផតធីងហ្គើ បានតបវិញថា ការិតត្បិតទិដ្ឋាការនេះ គឺជាការ​សម្រេច​មួយ​ដែល​អាចប្រែ ក្រឡះវិញបាន ហើយស្នើឱ្យកម្ពុជាបន្តធ្វើការថែមទៀត ជាមួយ​ក្រសួងសន្តិសុ​ខមាតុ​ភូមិ ​ដើម្បីបង្ហាញពីឆន្ទៈរបស់​កម្ពុជា។ លោកបានរម្លឹកថា ឯកឧត្តមប្រធានាធិបតី ចង់ឱ្យមានទំនាក់ទំនងល្អប្រសើរជាងនេះ ជាមួយកម្ពុជា។ ព្រមជា មួយនេះ លោកក៏បានសម្តែងកាព្រួយបារម្ភទាក់ទងនឹងការវិវត្តចុងក្រោយនេះនៅកម្ពុជាពាក់ព័ន្ធនឹងសេរីភាសារព័ត៌មាន អង្គការNDI និងសង្គមស៊ីវិល ក៏ដូចជាជាគណបក្សប្រឆាំង។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់ដោយលំអិត ពីសភាពការណ៍ថ្មីៗនៅកម្ពុជា ជាពិសេសលើ៖ ១.ករណីឃុបឃិតរបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងជាមួយនឹងបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា​, ២.សេរីភាពសារព័ត៌មាន និងករណីកាសែត The cambodai Daily និង៣.បញ្ហា អង្គការ NGOs និងអង្គការNDI ដោយសង្កត់ធ្ងន់ថាបញ្ហាទាំងនេះ សុទ្ធតែជាការអនុវត្តការពង្រឹងនីតិរដ្ឋសុទ្ធសាធ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានពន្យល់ដល់ភាគីអាមេរិកថា ករណីកាសែត The Cambodai Daily គឺពាក់ព័ន្ធនឹង ការ អនុវត្តច្បាប់សុទ្ធសាធ។ ឯកឧត្តម បានលើកឡើងថា នៅកម្ពុជា មានកាសែតជាភាសាអង់គ្លេស៣ គឺThe Cambodai Daily, Phnom Penh Post និង Khmer Times ។នៅពេលដែលកាសែត Pnom Penh Post និង Khmer Time បង់ពន្ធត្រឹមត្រូវ ការសែត The Cambodai Daily មិនគោរពច្បាប់ពន្ធដារ ហើយបែរជា​សម្រេច​បិទ​អាជីវកម្ម​ដោយខ្លួនឯងទៅវិញ។ ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់ការសែត ឯកឧត្តមបកស្រាយថា ឯករាជ្យ​មិនមែន​ជាសិទ្ធិ​ដើម្បីឱ្យរួចពន្ធទេ ហើយនៅស្រុកខ្មែរមានសារព័ត៌មានបោះពុម្ភផ្សាយជាង៨០០ សារព័ត៌មានតាមអ៊ីនធើណែត៧០ ស្ថានីយ៍ទូរទស្សន៍២២  ស្ថានីយ៍វិទ្យុ៣៣០  និងសមាគមអ្នកសារព័ត៌មាន៣៨។

ក្នុងន័យនេះ ឯកឧត្តម បានចោទជាសំណួរថា ក្នុងស្ថានភាពបែបនេះ តើការឈប់ដំណើរការរបស់កាសែតមួយអាចប៉ះ ពាល់ដល់សេរីភាពខាងសារព័ត៌មានយ៉ាងម៉េចទៅកើត? កម្ពុជាតែងត្រូវបានចាត់ថ្នាក់ដោយអ្នករាយការណ៍គ្មានព្រំដែន ក្នុងលំដាប់ទី១លើសេរីភាពខាងសារព័ត៌មានក្នុងចំណោមប្រទេសអាស៊ានទាំង១០។

អង្គការNDI គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមានកាតព្វកិច្ចចុះបញ្ជី និងចុះអនុស្សារណៈជាមួយ ក្រសួងការបរទេស ប៉ុន្តែអង្គការនេះមិនដែលគោរពបញ្ញត្តិនេះទេ ទាំងមុនពេល និងក្រោយពេលច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលចូលជាធរមាន។ រាជរដ្ឋាភិបាលពុំមានជម្រើសអ្វី​ផ្សេងក្រៅពីសម្រេចបញ្ចប់​សកម្មភាព​អង្គ​ការ​នេះនោះទេ។

​ចំពោះករណីលោក កឹម សុខា គឺជាការអនុវត្តច្បាប់ដោយត្រឹមត្រូវ និងហ្មត់ចត់តាមច្បាប់ជាធរមាន និង​ដើម្បីការ​ពារឯករាជ្យ អធិបតេយ្យភាព ទល់នឹងការជ្រៀតជ្រែតចូលកិច្ចការផ្ទៃក្នុងពីមជ្ឈដ្ឋានខាងក្រៅផង និងដើម្បីកា​រពារ​សន្តិភាព ស្ថិរភាព និងផលប្រយោជន៍បរទេសផង និងប្រជាជនផង។ រាជរដ្ឋាភិបាលបាតចាត់​វិធានការខាងលើនេះ​ផ្អែកលើភស្តុតាងច្បាស់លាស់ ដែលត្រូវបានបញ្ចូនទៅតុលាការរួចស្រេច ហើយដែលបានបង្ហាញ​ពីភាពជាក់​លាក់ពិត​ប្រាកដនៃបទល្មើស។ឯកឧត្តមគូសបញ្ជាក់ផងដែរពីការ ប្តេជ្ញាចិត្ត  របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការរៀបចំ​ការបោះ​ឆ្នោត​ឆ្នាំ២០១៨ឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌និងអាចជឿទុកចិត្តបានដូចការរៀបចំបោះឆ្នោតឃុំ សង្កាត់​កន្លងទៅថ្មីៗនេះ។ ឯកឧត្តមបានជំរាបជូនពី ឆន្ទៈរបស់សម្តេចតេជោ គឺ​ចង់ឱ្យមានទំនាក់​ទំនងល្អជាមួយសហរដ្ឋ​អាមេរិក​ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការគោរពឯករាជ្យ អធិបតេយ្យភាព និងគោលការណ៍​មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕ ប្រភព៖ BayonTV