១០​ខែ​ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​អំណោយ​ឈាម​ជិត​៧​ម៉ឺន​ប្លោក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

១០​ខែ​ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​អំណោយ​ឈាម​ជិត​៧​ម៉ឺន​ប្លោក​

15/11/2017
ភ្នំពេញ៖ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​អះអាង​ថា ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​អំណោយ​ឈាម​បាន​ជិត​៧​ម៉ឺន​ប្លោក។​

​​លោក​វេជ្ជបណ្ឌិត​ ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​លើកទីមួយ​ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ឥឡូវនេះ ផ្តល់​ច្រើនដង​» ដោយមាន​ការចូលរួម​ដោយ​និស្សិត​ជាង​៥០០​នាក់ ក្រោម​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​ដោយ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដោយ ក្រុមហ៊ុន អិន វី ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់​។ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧​នេះ ។​

​​​លោក​វេជ្ជបណ្ឌិត​បន្តថា​​​ ការចូលរួម​បរិច្ចាគ​ឈាម​នេះ​គឺ​ពិតជា​ប្រសើរ​ណាស់ ព្រោះ​ស្តុក​ឈាម​របស់​យើង​ក៏​កំពុងតែ​ត្រូវការ​ប្លោក​ឈាម​ដើម្បី​បំពេញបន្ថែម​សម្រាប់​ការផ្គត់ផ្គង់​ដល់​តម្រូវការ​ដែលមាន​ការកើនឡើង​ជា​រៀងរាល់ថ្ងៃ​។​

​​លោក អ៊ុំ វណ្ណៈ តំណាង​ក្រុមហ៊ុន អិន វី ស៊ី ខ​ប​ភើ​រេ​សិន​វី​តា​ល់​ថា កម្មវិធី​បរិច្ចាគ​ឈាម​នេះ​អាច​ប្រារព្ធ​ទៅបាន​យ៉ាង​អធិកអធម​ដោយសារតែ​មានការ​ឧបត្ថម្ភ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង ជាពិសេស​គឺ​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ ដែលជា​និច្ច​ជា​កាល តែងតែ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​នានា​ក្នុង​សង្គម​។

​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​លោក​រស់ អមតៈ កំពុង​រងចាំ​បរិច្ចាគ​ឈាម បាន​និយាយថា​ ការផ្តល់​ឈាម​ថ្ងៃនេះ ដើម្បី​ជួយ​ដល់​ការងារ​សង្គម ក៏ដូចជា​ជួយ​ដល់​ម​នី្ទ​រ​ពេទ្យ ដែល​ត្រូវការ​ឈាម សម្រាប់​សង្គ្រោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ឈាម ។​

​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​រំពឹង​ថា​នឹង​ទទួលបាន​ប្លោក​ឈាម​សប្បុរស​យ៉ាងតិចណាស់​៣០០​ប្លោក​។​ដើម្បី​លើកកម្ពស់​ដល់​ការចូលរួម​របស់​និស្សិត​ឲ្យ​បាន​ចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌​ក្នុងសង្គម​តាម​ការ​បរិច្ចាគ​ឈាម ក៏​ជាការ​គាំទ្រ​ផងដែរ​ដល់​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​លុបបំបាត់ ការស្លាប់​របស់​ប្រជាជន​កម្ពុជា​ដោយ​កង្វះ​ឈាម​៕ប្រភព៖ BayonTV