អាជ្ញាធរ​អេដស៍​អនុម័ត​នូវ​សេចក្ដី​សម្រេចចិត្ត​ចំនួន​៧​ ដើម្បី​ពង្រឹង​ការងារ​ប្រ​យុ​ទ្ឋ​ជំងឺអេដស៍​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរ​អេដស៍​អនុម័ត​នូវ​សេចក្ដី​សម្រេចចិត្ត​ចំនួន​៧​ ដើម្បី​ពង្រឹង​ការងារ​ប្រ​យុ​ទ្ឋ​ជំងឺអេដស៍​

15/11/2017
ភ្នំពេញ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍​ បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេចចិត្ត​ចំនួន​៧​ចំណុច ក្នុង​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​របស់ខ្លួន ដើម្បី​ពង្រឹង​សេវា​ប្រ​យុ​ទ្ធ​ប្រឆាំង​មេរោគ​អេដស៍ ជំងឺអេដស៍​នៅ​កម្ពុជា​។​

​​ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ​ថា កិច្ច​ប្រជុំពេញអង្គ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺអេដស៍ ត្រូវ​បាន​រៀបចំ​ឡើងជា​រៀងរាល់​ឆមាស ដើម្បី​ជួបប្រជុំ​សមាជិក និង​សមាជិកា​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺអេដស៍​ដែលជា​តំណាង ពី​ក្រសួង​-​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​ពិនិត្យ​រួមគ្នា​លើ​បច្ចុប្បន្នភាព វឌ្ឍនភាព បញ្ហា​ប្រឈម ការលំបាក​នានា និង​ពិភាក្សា​រក​ដំណោះស្រាយ ។​

​កិច្ចប្រជុំ​ពេញ​នេះ​បានអនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​ចំនួន​៧ ចំណុច​ដូចជា បន្ត​ស្នើសុំ​ដាក់បញ្ចូល​នៅក្នុង​ផែនការ​ថវិកាជាតិ​ប្រចាំឆ្នាំ​សំរាប់​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​របស់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត​នីមួយៗ​។ បង្កើន​សកម្មភាព​អប់រំ​ការ​បង្ការ​ការឆ្លង​មេរោគ​អេដស៍ ការជួយ​ស្វែងរក​ករណី​អេដស៍​ថ្មី ការបញ្ជូន​អ្នក​ផ្ទុកមេរោគ​អេដស៍​ទៅ​សេវា​ថែទាំ​ព្យាបាល ការសម្របសម្រួល​បង្ក​បរិយាកាស​អំណោយផល​ដូច​ចែង​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ការផ្តល់​កញ្ចប់​គាំទ្រ​សង្គម ដែល​ដាក់​ក្នុង​ផែនការ​វិនិយោគ និង​ផែនការ​អភិវឌ្ឍ​ឃុំ​សង្កាត់​។ បន្ត​ពង្រីក​ការផ្តល់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​ក្រីក្រ​។

បន្ត​ជំរុញ​ការអនុវត្ត​ប្រកាស​ស្តីពី​ការបង្កើត​គណៈកម្មការ​អេដស៍​នៅតាម​សហគ្រាស​គ្រឹះស្ថាន និង​ការបង្ការ ទប់ស្កាត់​មេរោគ​អេដស៍​/​ជំងឺអេដស៍​នៅ​កន្លែងធ្វើការ និង​ប្រកាស​ស្តីពី​លក្ខខណ្ឌ​ការងារ វិធាន​អនាម័យ និង​សន្តិសុខ​ការងារ នៃ​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន​ផ្នែក​សេវា​កម្សាន្ត​ជាដើម​។​

​នៅក្នុង​អង្គប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺអេដស៍​លើក​ទី​២​ឆ្នាំ​២០១៧​នេះ មាន​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង​ក្រសួង​-​ស្ថាប័ន ឯកឧត្តម លោកជំទាវ លោក លោកស្រី​អភិបាលរង​រាជធានី​-​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​អេដស៍​ស្ថាប័ន ក្រសួង និង រដ្ឋបាល​រាជធានី​-​ខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​អេដស៍ លោក លោកស្រី ជា​តំណាង​អង្គការ​ដៃគូរ​អភិវឌ្ឍ តំណាង​ម្ចាស់ជំនួយ​ផងដែរ​៕