អបអរ Ronaldo កើត​បាន​​កូន​ទី​៤ហើយ ចង់​ដឹង​ស្រី​ឬ​ក៏​ប្រុស? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អបអរ Ronaldo កើត​បាន​​កូន​ទី​៤ហើយ ចង់​ដឹង​ស្រី​ឬ​ក៏​ប្រុស?

13/11/2017
តារា​ជើង​ស៊ុត Cristiano Ronaldo ទទួល​បាន​កំណើត​កូន​ទី​៤​ហើយ បន្ទាន់​ពី​ប៉ុន្មាន​ម៉ោង​តារា​ម៉ូដែល​ព័រទុយហ្គាល់​​ទម្លាយ​​រឿង​គេ​ក្បត់​ចិត្ត​មិត្ត​ស្រី។
កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​បង្ហាញ​រូប​​មិត្ត​ស្រី Georgina Rodriquez ​វ័យ​២២​ឆ្នាំ​ឱប​កូន​ស្រី​ទើប​នឹង​កើត ដោយមាន​រូប​គេ​និង​កូន​ប្រុស​ច្បង Cristiano Jr.  នៅ​​អង្គុយ​ក្បែរ​នោះ។ ភ្ជាប់​ជាមួយ​រូបភាព Ronaldo បាន​សរសរ​ថា៖ " Alana Martina  ទើប​តែ​កើត​ទេ! ទាំង Georgina និង Alana ធ្វើ​បាន​ល្អ​មែន​ទែន! ពួក​យើង​ទាំង​អស់​គ្នា​រីករាយ​ខ្លាំង​ណាស់"។
ក្រុម​គ្រួសារ​មួយ​នេះ​បាន​មក​ដល់​មន្ទីរពេទ្យ  Hospital Quiron Universal  ក្នុង​ទីក្រុង​ Madrid ដែល​នៅ​ក្បែរ​ផ្ទះ Ronaldo នៅ​មុន​រសៀល​ថ្ងៃ​អាទិត្យ។ នេះ​ជា​ក្ដី​រីករាយ​របស់ Ronaldo សាជាថ្មី​ ព្រោះ​កាល​ពី​ខែ មិថុនា​កន្លង​ទៅ​គេ​ទើប​តែ​ទទួល​បាន​កូន​ស្រី​ប្រុស​ភ្លោះ​មួយ​គូ​ឈ្មោះ​ថា Eva Maria Dos Santos និង Mateo Ronaldo ដែល​កើត​ចេញ​ពី​ម្ដាយ​ពពោះ​ជំនួស៕ ​


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឡៃហ៊ាង