រដ្ឋមន្រ្ដីស្ដីទីក្រសួងប្បធម៌៖ រាជរដ្ឋាភិបាលតែងជំរុញ​ផលិតករពង្រឹងសមត្ថភាព ដើម្បីផលិតភាពយន្តបានល្អប្រសើរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្រ្ដីស្ដីទីក្រសួងប្បធម៌៖ រាជរដ្ឋាភិបាលតែងជំរុញ​ផលិតករពង្រឹងសមត្ថភាព ដើម្បីផលិតភាពយន្តបានល្អប្រសើរ

10/11/2017
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញវិស័យភាពយន្ដខ្មែរ និងចូលរួមពង្រឹងសមត្ថភាព​​ផលិតករឲ្យមានភាពខ្លាំងក្លា ដើម្បីផលិតភាពយន្ដឈានទៅដល់ការប្រកួតប្រជែងលើទីផ្សារអន្ដរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក សោម សុគន្ធ រដ្ឋមន្រ្ដីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្លែងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ការផលិតភាពយន្ដរបស់ផលិតករជប៉ុន» នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្ដី​ស្ដីទីបានថ្លែងឲ្យដឹងថា ដើម្បីជួយឲ្យវិស័យភាពយន្ដខ្មែរកាន់តែវិវត្តន៍ទៅមុខ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ជាបណ្ដើរៗក្នុងការពង្រឹងសមត្ថភាពរបស់ផលិតករឲ្យមានភាពខ្លាំងក្លាឈានទៅដល់ការប្រកួតប្រជែងភាពយន្ដលើទីផ្សារអន្ដរជាតិ។
«ដើម្បីឲ្យវិស័យភាពយន្ដឈានជើងដើរទៅមុខបានប្រសើរ រួមជាមួយការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា គួបផ្សំនឹង​ការប្រឹងប្រែងបង្ហាញនូវសមត្ថភាពលើកម្រិតយល់ដឹងនៃវិស័យនេះរបស់ផលិតករ ខ្ញុំយល់ថា នេះជាការច្របាច់បញ្ជូលគ្នាមួយ​ដើម្បីធ្វើយ៉ាងណាឲ្យយើងឈានឡើងទៅមុខជាលំដាប់»។ នេះជាការគូសបញ្ជាក់របស់លោក សោម សុគន្ធ។

លោកបានបញ្ជាក់ផងដែរថា ក្នុងសិក្ខាសាលាភាពយន្ដជប៉ុននេះ មិនមែនគ្រាន់តែផ្សព្វផ្សាយភាពយន្ដជប៉ុននោះទេ តែផលិតករ
កម្ពុជាត្រូវខិតខំធ្វើយ៉ាង​ណា​ឆក់ឱកាស នៅពេលដែលផលិតករជប៉ុនធ្វើបទបង្ហាញ និងបញ្ចាំភាពយន្ដរបស់ពួកគេ ត្រូវ​សួរ​សំណួរឲ្យ​បានច្រើនទៅលើឈុតឆាកមួយចំនួន ដើម្បីបង្កើតភាពយល់ដឹងពីវិស័យភាពយន្ដបន្ថែមទៀត។

លោកបញ្ជាក់ទៀថា វិស័យភាពយន្ដបានដើរតួនាទីយ៉ាងសំខាន់ក្នុងអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោល​នយោបាយជាតិស្ដីពីវិស័យវប្បធម៌ឲ្យសម្រេចបានជោគជ័យ ព្រោះវិស័យភាពយន្ដបានរួមចំណែកដល់ការការពារថែរក្សាកេដំណែល​វប្បធម៌ និងពង្រឹងអត្តសញ្ញាជាតិ។

លោក Yuki Hamada នាយកការិយាល័យទំនាក់ទំនងមជ្ឈមណ្ឌអាស៊ី នៃមូនិធិជប៉ុនបានឲ្យដឹងថា ក្នុងសិក្ខាសាលាថ្ងៃនេះ​មិនត្រឹម​តែចាក់បញ្ចាំងភាពយន្ដជប៉ុនប៉ុណ្ណោះទេតែនឹងមានការដោះដូរបទពិសោធន៍ជាច្រើនរវាងផលិករកម្ពុជា និងផលិតករជប៉ុនផងដែរ។
សូមបញ្ជាក់ថា ជប៉ុនបានរៀបចំមហោស្រពភាពយន្តនៅកម្ពុជាលើកទី១ នៅឆ្នាំ២០១៥ ដោយមូលនិធិជប៉ុន។ នៅឆ្នាំ២០១៧នេះ ភាពយន្តជប៉ុនចំនួន ១២រឿង បានដាក់បញ្ចាំងនៅរោងភាពយន្តកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីបញ្ច្រាបការយល់ដឹងពីការរស់នៅ ប្រពៃណី និងទំនៀបទម្លាប់របស់ជប៉ុន៕