ចំពោះមុខកិច្ចប្រជុំ APEC នៅវៀតណាម «ដូណាល់ ត្រាំ ប្រកាសតម្កល់​ផលប្រយោជន៍​ អាមេរិកជាធំ» និងមិនឲ្យប្រទេសណា កេងចំណេញលើខ្លួនជាដាច់ខាត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំពោះមុខកិច្ចប្រជុំ APEC នៅវៀតណាម «ដូណាល់ ត្រាំ ប្រកាសតម្កល់​ផលប្រយោជន៍​ អាមេរិកជាធំ» និងមិនឲ្យប្រទេសណា កេងចំណេញលើខ្លួនជាដាច់ខាត!

10/11/2017
(ហាណូយ)៖ គ្រាន់តែបានជាន់​ដី​វៀតណាម​ភ្លាម លោក ដូណាល់ ត្រាំ បានបង្ហាញ​ប្រាប់គេឯងជាមុន​ទៅហើយ​ ពីគោលនយោបាយ​តម្កល់ផលប្រយោជន៍​អាមេរិកមុនគេ ឬ American First របស់​លោក។​ ប្រធានាធិបតី​អាមេរិករូបនេះ ថែមទំាង​បានក្រើនរំលឹកត្រង់ៗ​ទៀតដែរថា ទីក្រុងវ៉ាស៊ីនតោន​នឹងមិនអត់​ឱន​ឱ្យ​ឡើយ​ រាល់ទង្វើ​រំលោភលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយក៏​នឹងមិនបណ្ដោយឱ្យប្រទេសណា​មួយ ទាញយកប្រយោជន៍​ទទេៗ ពីការធ្វើ​ពាណិជ្ជកម្ម​ជាមួយអាមេរិក​ជាដាច់ខាត។ នេះបើ​តាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់​បែបនេះ ក្នុងឱកាស​ចូលរួមកិច្ចប្រជុំ​នៃវេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី-​ប៉ាស៊ីហ្វិក (APEC​) រៀបចំឡើង​ក្នុងទីក្រុង​ដាណាំង ប្រទេស​វៀតណាម។ ថ្លែងនាឱកាស នោះដែរ​អតីតមហាសេដ្ឋីអចលនទ្រព្យ​រូបនេះ បាននិយាយថា សហរដ្ឋអាមេរិក​បានត្រៀមខ្លួន​ ធ្វើការជាមួយ​បណ្ដា​ប្រទេស APEC ដរាប​ណាពួកគេ គោរពតាម​ការធ្វើពាណិជ្ជកម្ម និង​ផ្ដល់​ផលប្រយោជន៍ឱ្យគ្នា​ទៅវិញទៅមក​ ដោយយុត្តិធម៌។
គួរបញ្ជាក់ថា APEC មានសមាជិក ២១ប្រទេស មកពីតំបន់​អាស៊ី-​ប៉ាស៊ីហ្វិក និងតំណាងឱ្យ ៦០ភាគរយ នៃ GDP ពិភពលោក។ ម្យ៉ាងវិញ​ទៀត​ជាសមាជិក APEC​ ចំនួន ១២ ក្នុងចំណោមនោះ​ក៏បានចូលរួម​ផងដែរ ក្នុងកិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក TPP ដែលត្រូវ​បានលោក ដូណាល់ ត្រាំ ដកប្រទេសរបស់ខ្លួនចេញវិញ កាលពីទើបឡើងកាន់អំណាច៕  ​