នាយករដ្ឋមន្ដ្រីនៃកម្ពុជា៖ ការអង្គុយលើតំណែងដឹកនាំប្រទេសជិត៣៩ឆ្នាំមកនេះ មិនមែនដោយសារចុងអាវុធ និងអំពើផ្ដាច់ការនោះទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ដ្រីនៃកម្ពុជា៖ ការអង្គុយលើតំណែងដឹកនាំប្រទេសជិត៣៩ឆ្នាំមកនេះ មិនមែនដោយសារចុងអាវុធ និងអំពើផ្ដាច់ការនោះទេ

10/11/2017
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសចេញភ្លើងសង្គ្រាម ឆ្ពោះមករកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ននេះ បានប្រកាសថា ការអង្គុយក្នុងតំណែងជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសរយៈពេលជិត ៣៩ឆ្នាំមកនេះ មិនមែនដោយសារ​ចុងអាវុធ និងអំពើផ្តាច់ការនោះទេ តែដោយសារការគាំទ្ររបស់ប្រជាពលរដ្ឋ។ (សូមទស្សនាវីដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)

សម្តេចតេជោ បានបញ្ជាក់ថា មានតែរបប ប៉ុល ពត ប៉ុណ្ណោះបានដឹកនាំផ្តាច់ការ ហើយការដឹកនាំផ្តាច់ការនេះមានជីវិតត្រឹមតែជាង ៣ឆ្នាំប៉ុណ្ណោះ។
​នៅចំពោះមុខចំពោះមុខយុវជនអាស៊ាន-ជប៉ុនក្នុងកិច្ចសំណេះសំណាលនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «​ខ្ញុំអាចអង្គុយបាននៅទីនេះជាង៣០ឆ្នាំ មិនមែនដោយសារចុងកាំភ្លើងទេ ហើយក៏មិនមែនដោយសារ អំពើផ្ដាច់ការណាមួយ អ្នកដែលផ្ដាច់ការធំបំផុតជាងគេ គឺប៉ុល ពត ប៉ុន្ដែប៉ុល ពត អាចរស់បានត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃតែប៉ុណ្ណោះ ប៉ុន្ដែ ហ៊ុន សែន វិញបូកទាំងតួនាទីរដ្ឋមន្ដ្រីការបរទេស និងតួនាទីជានាយករដ្ឋមន្ដ្រី បានធ្វើជិត៣៩ឆ្នាំ មិនមែនដោយសារចុងអាវុធទេ ប៉ុន្ដែដោយសារការគាំទ្ររបស់ប្រជាជន ហើយយើងប្ដេជ្ញាជាមួយនឹងដំណើរការលទ្ធិប្រជាធិបតេ​យ្យ សម្រាប់ប្រទេសយើង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកប្រាប់យុវជនអាស៊ាន-ជប៉ុនពីប្រវត្តិដឹកនាំរបស់សម្តេចក្នុងការនាំកម្ពុជាចេញពីភ្លើងឆ្ពោះមករកការអភិវឌ្ឍន៍។ សម្តេចបានរំលឹកថា ក្រោយពេលរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ប្រជាពលរដ្ឋកម្ពុជាមានតែប្រមាណ ៥លាននាក់ ហើយសម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញមានតែប្រមាណ ៧០នាក់ប៉ុណ្ណោះ។ សម្តេចបន្តថា ពេលបច្ចុប្បន្នរាជធានីភ្នំពេញ បានប្រែក្លាយជាទីក្រុងមានអគារបាក់បែកស្ងាត់ជ្រងុំ មកជាទីក្រុងមានមានអគារខ្ពស់ៗច្រើន ហើយផ្ទៃដីទីក្រុងបានរីកធំពីជាង ៣០០គីឡូម៉ែត្រក្រឡា ទៅជិត ៧០០គីឡូម៉ែត្រក្រឡា ខណៈប្រជាពលរដ្ឋបានកើនរហូតដល់ជិត ៣លាននាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតរៀបរាប់ពីប្រវត្តវេទនា និងជូរចត់របស់កម្ពុជា ក៏ដូចជាឆាកជីវិតផ្ទាល់របស់សម្តេច​ជូនទៅក្រុមយុវជនអាស៊ាន-ជប៉ុនផងដែរ។
ជាមួយនឹងការសោកសង្រេងផងនោះ សម្តេចតេជោថា សម្តេចជាមេដឹកនាំដែលមានប្រវត្តជូរចត់បំផុតក្នុង​ស្ថានភាពប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាម ដូចជាការបាត់បង់គ្រាប់ភ្នែក កូនប្រុសត្រូវស្លាប់ ការព្រាត់ប្រាស់ពីភរិយា និងកូនជាដើម។ តែភាពជូរចត់ និងការឈឺចាប់ទាំងអស់ បានធ្វើឲ្យសម្តេចប្តេជ្ញាចិត្តប្រឹងប្រែង ដើម្បីជាតិ និងប្រជាជនឈានជើងមករកស្ថានភាពដ៏ល្អប្រសើរដូចពេលបច្ចុប្បន្ន៕