ចោរលួចរថយន្តឡិចស៊ីស RX-330 មួយគ្រឿង ព្យាយាមបើករត់គេចពីសមត្ថកិច្ច បង្កជាគ្រោះថ្នាក់ចរាចរណ៍រហូត ឈានដល់ឆាបឆេះរថយន្តផ្អើល អ្នកធ្វើដំណើរតាមដងផ្លូវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចោរលួចរថយន្តឡិចស៊ីស RX-330 មួយគ្រឿង ព្យាយាមបើករត់គេចពីសមត្ថកិច្ច បង្កជាគ្រោះថ្នាក់ចរាចរណ៍រហូត ឈានដល់ឆាបឆេះរថយន្តផ្អើល អ្នកធ្វើដំណើរតាមដងផ្លូវ

05/10/2017
(ភ្នំពេញ)៖ ចោរបានលួចរថយន្តឡិចស៊ីស RX-330 មួយគ្រឿង បានព្យាយាមបើករត់គេចពីសមត្ថកិច្ច ស្រាប់តែបង្កជាគ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់ឆាបឆេះរថយន្តផ្អើល អ្នកធ្វើដំណើរតាមដងផ្លូវទាំងព្រឹក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន នៅមុននេះបន្តិច មានជនសង្ស័យម្នាក់បានលួច RX-330 នៅខណ្ឌមានជ័យ ហើយជិះគេចខ្លួនទៅទឹក​ដីខណ្ឌដង្កោ ក៏លុះមកដល់ទីតាំងសាលាកសិកម្មចំការដួង ក៏បានជ្រុលទៅបុកជាមួយម៉ូតូកងបី ដែលជិះបញ្ច្រាស់គ្នាបណ្តាល​ឲ្យឆេះរថយន្តយ៉ាងសន្ធោសន្ធៅ។

ចំណែកក្រុមចោរបានបើករថយន្តរត់គេខ្លួនបាត់ស្រមោល បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕