Barcelona នឹង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ខ្លួន​ម្ដង​ទៀត​ ពេល​ជួប Atletico - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Barcelona នឹង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ខ្លួន​ម្ដង​ទៀត​ ពេល​ជួប Atletico

05/10/2017
ក្លឹប Barcelona ​​នឹង​ត្រូវ​ធ្វើ​ដំណើរ​​ទៅ​សួរសុខទុក្ខ​ Atletico Madrid នៅ​​ថ្ងៃ​ទី ១៤ ខែ តុលា​សប្ដាហ៍​ក្រោយ ដោយ​គ្មាន​អ្នក​គាំទ្រ​របស់​ខ្លួន​។ នេះ​តាម​ការ​ប្រកាស​របស់​ថ្នាក់​ដឹក​នាំ La Liga។
កីឡដ្ឋាន Wanda Metropolitano
មូល​ហេតុ​ដែល​អ្នក​គាំទ្រ​ Barca មិន​អាច​ទៅ​បាន​ដោយ​សារ​​បញ្ហា​​​កីឡាដ្ឋាន​ថ្មី​ Wanda Metropolitano  របស់ Atletico។ ភ្លាម​ៗ​ Barca បាន​​ប្រកាស​ដំណឹង​លើ​គេហទំព័រ​របស់​ខ្លួន​ដោយ​បាន​សរសេរ​ថា កម្មវិធី​លក់​សំបុត្រ​សម្រាប់​ក្រុម​ភ្ញៀវ​​ត្រូវ​បាន​លុប​ចោល ដោយ​សារ​ម្ចាស់​ផ្ទះ( Atletico) ​មិន​មាន​សំបុត្រ​លក់​ឲ្យ​។

ជា​រឿង​សោកស្ដាយ​មួយ​របស់​ក្រុម​នៅ​តំបន់​ Catalan​ ហើយ​នេះ​ជា​លើក​ទី​២​​ជាប់​គ្នា​ហើយ​ក្នុង​រដូវ​កាល​នេះ​ដែល​ក្រុម​លោក​ Ernesto Valverde លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ខ្លួន​។ សប្ដាហ៍​មុន​​ពេល​យក​ឈ្នះ  Las Palmas ៣-០ ដោយ​សារ​មាន​បញ្ហា​នៅ​តំបន់​ Calatan ក្លឹប Barcelona បាន​បង្ខំ​ចិត្ត​លេង​បិទ​ទ្វា​កីឡដ្ឋាន៕ ​​​​

ប្រភព៖ The Sun