អ្នកចាំទី​​​ U19 ជា វាន់សាក់ ថា បាន​ជាប់​ជម្រើស​ជាតិ​ជា​ក្ដី​ស្រមៃ​មួយ ​តែ​... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកចាំទី​​​ U19 ជា វាន់សាក់ ថា បាន​ជាប់​ជម្រើស​ជាតិ​ជា​ក្ដី​ស្រមៃ​មួយ ​តែ​...

05/10/2017
យុវជន​​របស់​ក្លឹប​វិសាខា​ និង​ជា​អ្នក​ចាំ​ទី​ឆ្នើម​ ជា វាន់សាក់​ បង្ហាញ​​អារម្មណ៍​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​បាន​ឱកាស​​ជាប់​ជម្រើស​ជាតិ​ U19 កម្ពុជា​​ ប៉ុន្តែ​​បំណង​ប្រាថ្នា​ដ៏​ធំ​គឺ​ចង់​​ជាប់​ជម្រើស​ជាតិ​​ក្រុម​ធំ​ដូច​រៀម​ច្បង។
ជា វាន់សាក់
អតីត​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​និយាយ​ថា រូប​គេ​ទទួល​បាន​ឱកាស​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ U19 កម្ពុជា​ចំនួន ២​លើក​ហើយ​គិត​ទាំង​លើក​នេះ។ ប៉ុន្តែ​ក្ដី​ស្រមៃ​ដ៏​ធំ​គឺ​បាន​ជាប់​ជម្រើស​ជាតិ​ក្រុម​ធំ ហេតុ​នេះ​រូប​គេ​បាន​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​បន្ត​ទៀត។

​យុវជន​រូប​នេះ​បញ្ជាក់​ថា រូប​គេ​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​ជា​មួយ​ជា​មួយ​មិត្ត​រួម​​ក្រុម​បាន​​ ដើម្បី​ប្រជែង​យក​តំណែង​លេង​លើ​ទីលាន។ ​​ទន្ទឹម​នឹង​នោះ​ក៏​មាន​​ចំណុច​ខ្វះខាត​​ផង​ដែរ​ ប៉ុន្តែ​នឹង​កែខៃ​​ឲ្យ​មក​ជា​ល្អ​វិញ។

ជា វាន់សាក់​ ​​ជា​កីឡាករ​របស់​ក្លឹប​វិសាខា ដែល​កំពុង​លេង​នៅ​លីគ​​ទី​២ របស់​កម្ពុជា ។ យុវជន​រូប​នេះ​បាន​ជួយ​សង្គ្រោះ​បាល់​ពិន័យ ១១ ម៉ែត្រ​​ដែល​ជា​ការ​ទាត់​ដោយ​ក្រុម​ U19 ឥណ្ឌូណេស៊ី ​យ៉ាង​ល្អ​នៅ​ចុង​វគ្គ​ទី​២​​ក្នុង​ជំនួប​មិត្ត​ភាព​​ដែល​ U19 កម្ពុជា ចាញ់ U19 ឥណ្ឌូណេស៊ី ២-០ កាល​ពី​យប់​មិញ​​នេះ៕
U-19 កម្ពុជា ​​