ឈឿម​ ឆៃដែម​ អាច​នឹង​ដក​ឃ្លា​ពី​សង្វៀន​មួយ​រយៈ​ព្រោះ​របួស​ជើង​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈឿម​ ឆៃដែម​ អាច​នឹង​ដក​ឃ្លា​ពី​សង្វៀន​មួយ​រយៈ​ព្រោះ​របួស​ជើង​

05/10/2017
អ្នក​លេង​គុន​ខ្មែរ​ ឈឿន​ ឆៃដែន​ ប្រហែល​ជា​ដក​ឃ្លា​ពី​សង្វៀន​ប្រដាល់​មួយ​រយៈពេល​សិន​ ព្រោះ​ប៉ុន្មាន​ប្រកួត​នេះ​មាន​បញ្ហា​របួស​ជើង​រហូត​ ដើម្បី​មាន​ពេល​ទៅ​ព្យាបាល​ជើង​ឈឺ។​
ឈឿន ឆៃដែន​ ក្រហម
កីឡាករ​ ឈឿន​ ឆៃដែន​ បាន​លើក​ឡើង​ថា​ បើ​សិន​ជា​របួស​ជើង​របស់​ខ្លួន​មិន​ធូរស្រាល​ទេ​ នឹង​ត្រូវ​ផ្អាក​ឡើង​ប្រកួត​មួយ​រយៈពេល​សិន​ហើយ​ ព្រោះ​ខ្លាច​មាន​បញ្ហា​កាន់​តែ​ខ្លាំង​នៅ​ពេល​ក្រោយ​ៗ​ទៀត​ជា​ហេតុ​មិន​បាន​ឡើង​ប្រកួត​រហូត។​ ប្រសិន​បើ​ជា​ពី​របួស​នេះ​ហើយ​ នឹង​វិល​ត្រលប់​ចូល​សង្វៀន​ប្រកួត​វិញ​ដូច​ធម្មតា។​
ហ្វេសបុក ឈឿន ឆៃដែន
គូ​រំលឹក​ថា​ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​កីឡាករ​ ឈឿន​ ឆៃដែន​ ចាញ់​ដោយ​ឈឺ​ជើង​ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី១​ ខែ​តុលា​ ឆ្នាំ​២០១៧​ បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី៣​នៅ​សង្វៀន​បាយ័ន​ស្ទឹងមាន​ជ័យ​ ដោយ​សារ​ឈឺ​ជើង​ឆ្វេង​មិន​អាច​ទប់ទល់​រួច៕​