មន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវមានទាំងសមត្ថភាព និងគុណធម៌ដើម្បីជាកម្លាំងកសាងនិងការពារមាតុភូមិកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវមានទាំងសមត្ថភាព និងគុណធម៌ដើម្បីជាកម្លាំងកសាងនិងការពារមាតុភូមិកម្ពុជា

04/10/2017
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលបានថ្លែងថា ក្នុងនាមជាមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវមានទាំងសមត្ថភាព និងគុណធម៌ដើម្បីជាកម្លាំងកសាងនិងការពារមាតុភូមិកម្ពុជា។ លោកស្រី បានមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ៣៩ កាលពីថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានលើកឡើងថា តាមរយ:នៃការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្សគឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិតសីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្សមិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេនដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត។

លោកស្រី ម៉ែន សំអន ក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ត្រូវគោរពពេលម៉ោងសិក្សា និងត្រងត្រាប់ស្តាប់នូវការចែករំលែកនូវបទពិសោធន៍របស់គ្រូឧទ្ទេសនាមសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយបន្ត៕