លើសខ្លាំងហើយ! នាំទៅហូបបង្អែម ស្រាប់តែបង្ហួសទៅផ្ទះសំណាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លើសខ្លាំងហើយ! នាំទៅហូបបង្អែម ស្រាប់តែបង្ហួសទៅផ្ទះសំណាក់

04/10/2017
ភ្នំពេញ: ៤ថ្ងៃក្រោយបែកការ ដោយសារខាងស្រីឈឺខ្លាំងភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ ប្រើល្បិចលួងលោមក្មេងស្រីអាយុទើប ១៥ឆ្នាំ ក្បែរខាងគ្នាទៅរកហូបបង្អែម តែផ្ទុយទៅវិញ ចូលផ្ទះសំណាក់ រួមភេទបានសម្រេចហើយ គម្រាមមិនឱ្យប្រាប់អ្នកណា ស្រាប់តែ ៤ថ្ងៃក្រោយខាងស្រី មានអាការឈឺចាប់ពេក ទ្រាំលែងបាន ក៏ប្រាប់ក្រុមគ្រួសារ បែកធ្លាយរឿងប្តឹងប៉ូលីសចាប់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាតើចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យមានឈ្មោះ អាំ វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិតំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

 ចំណែក ក្មេងស្រីរងគ្រោះមានឈ្មោះ ច ស ព អាយុទើប ១៥ឆ្នាំ មុខរបរ លក់សាំង ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។តាមនគរបាលបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលអ្នកទាំង២ ស្នាក់នៅក្បែរខាងគ្នា ហើយនៅវេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែកញ្ញ ឆ្នាំ២០១៧ ជនសង្ស័យ បានបបួលលួងនាំក្មេងស្រីរងគ្រោះ ប្រាប់ថាទៅរកហូបបង្អែម នៅផ្លូវវេងស្រេង តែផ្ទុយទៅវិញឌុបជនរងគ្រោះ បង្ហួសទៅលេងផ្សារស្ទឹងមានជ័យ លុះវិលត្រឡប់មកវិញ ឌុបចូលផ្ទះសំណាក់ យុីហោ T J ចូលបន្ទប់២២៤ នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រំលោភសេពសន្ថវៈ បានសម្រេចហើយ ជនសង្ស័យគម្រាម មិនឱ្យប្រាប់អ្នកណាទាំងអស់ រួចទើបនាំមកផ្ទះជួលវិញ ។ប្រភពបន្តទៀតថា ក្រោយពីរំលោភលើនារីជាអនីតិជន នឹកថារួចខ្លួនហើយ ស្រាប់តែនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នារីរងគ្រោះកើតមានអាការៈឈឺចាប់ ទ្រាំលែងបាន ប្រាប់ម្តាយពីដំណើររឿង ដឹងសព្វគ្រប់ មានសភាពមិនស្រួល ក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារនាំបញ្ជូនទៅសម្រាកមន្ទីរពេទ្យ លុះមកដល់ព្រឹកថ្ងៃទី០៣ ខែតុលានេះ ប្តឹងប៉ូលិសចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់តែម្តង ។
តាមចម្លើយសារភាពជនសង្ស័យបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ខ្លួនពិតជាលួងនាំនារីរងគ្រោះប្រាប់ថាទៅរកហូបបង្អែម តែឌុបបង្ហួសទៅលេងផ្សារស្ទឹងមានជ័យ លុះដល់វេលាម៉ោង៨យប់ វិលត្រឡប់មកវិញ ឌុបចូលដេកផ្ទះសំណាក់ TJ នៅបន្ទប់លេខ២២៤ រួមភេទបានសម្រេចម្តង ហើយប្រាប់ហាមមិនឱ្យ មាត់ប្រាប់អ្នកណា រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែតុលានេះ ខណៈដែលកំពុងធ្វើការ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ជនសង្ស័យក្រោយពីនគរបាលឃាត់ខ្លួន ផ្អែកទៅតាមបណ្តឹងភាគីរងគ្រោះ បាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ចោទប្រកាន់រួមភេទជាមួយក្មេងស្រីអនីតិជន ហើយកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕អត្ថបទ ទេព វណ្ណះ