មួយថ្ងៃនគរបាលខេត្តបាត់ដំបង សហការ ណ៍បង្រ្កាបគ្រឿងញៀនបានចំនួន ០៣ ករណី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មួយថ្ងៃនគរបាលខេត្តបាត់ដំបង សហការ ណ៍បង្រ្កាបគ្រឿងញៀនបានចំនួន ០៣ ករណី

04/10/2017
(បាត់ដំបង):ឃាត់ខ្លួនមុខសញ្ញាប្រុស ស្រី ចំនួន ០៤ នាក់ និងរិ បអូសថ្នាំញៀនជិតបួនពាន់គ្រាប់៖ ពេញមួយថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧ ផ្តើមចេញពីអនុសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តម សេ នីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង ក៏ដូចជាយោបល់និងការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ទោ កុយហៀង ស្នងការរង ទទួ លផែនប្រឆាំងបទល្មើស កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបជាក់ ស្តែងករណីគ្រឿងញៀនខុសច្បាប់ចំនួន ០៣ ករណីផ្សេងគ្នាដោយឃាត់ខ្លួនជសង្ស័យប្រុស ស្រីចំនួន០៤នាក់ សមត្ថកិច្ចដកហូតវត្ថុតាង​រួមមាន៖
A-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មានអក្សរបរទេសលើគ្រាប់ថ្នាំសញ្ញា WY ចំនួន 3.98 3គ្រាប់ និងថ្នាំញឿនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ទម្ងន់6.39 ក្រាម
B- រថយន្តLexus RX300 ពណ៍ស្ក ចំនួន ០១គ្រឿង និងសម្ភារៈពាក់ព័ន្ឋមួយចំនួនទៀត។ សូមជម្រាបជូនថា បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាដ៏ស្រួចស្រាវមួយដែលចាំបាច់ត្រូវមាន ការចូលរួមសហការណ៍ពីគ្រប់អង្គភាពពាក់ព័ន្ឋ និងមជ្ឈដ្ឋានមហាជនទូទៅផងដែរ ៕អត្ថបទ ទេព វណ្ណះ