ខ្មោចក្រុមការងារអង្គការ ចុះទៅថតផ្ទះចំណាស់ ដែលគេបោះបង់ចោល រាប់រយឆ្នាំមកហើយ ស្រាប់តែថតជាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខ្មោចក្រុមការងារអង្គការ ចុះទៅថតផ្ទះចំណាស់ ដែលគេបោះបង់ចោល រាប់រយឆ្នាំមកហើយ ស្រាប់តែថតជាប់

04/10/2017
ប្រទេសថៃ៖ កាលពីថ្ងៃទី១ តុលា ២០១៧ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ូកថៃ បានផ្ទុះនូវហេតុការណ៍មួយ ដែលធ្វើឲ្យមនុស្សជាច្រើន ខ្លះជឿ ខ្លះមិនជឿ ដោយបានឃើញរូបភាព ផ្ទះដ៏ចំណាស់មួយខ្នង ដែលគេបោះបង់ចោល ជាង១០០ឆ្នាំមកហើយ ស្ថិតនៅក្នុងខេត្ត ឡាំប៉ាង (Lampang) ។ផ្ទះនោះមានកំពស់២ជាន់ កសាងនៅឆ្នាំ១៩០៥ ដែលមានទីតាំងស្ថិតនៅ ឃុំរឿងនឿរ ខេត្តឡាំប៉ាង ហើយនៅផ្ទះខាងលើនេះ ពុំមានមនុស្សរស់នៅនោះទេ ដោយឡែកផ្ទះនេះ មានឈ្មោះថា “ផ្ទះ Louise” ហើយមានសភាពទ្រុឌទ្រោមខ្លាំងគួរសមផងដែរ ។បើតាមការសួរនាំ ពីមន្ត្រីអង្គការឧហ្សាហកម្មព្រៃឈើ បានបញ្ជូនក្រុមការងារឲ្យទៅពិនិត្យ មើលផ្ទះខាងលើនោះ ដើម្បីរក្សាផ្ទះនោះទុក ព្រោះតែវាមានអាយុច្រើន និងការកសាងបែបសម័យបុរាណ ប្លែកពុំដែលបានឃើញពីមុនឡើយ នៅក្នុងខេត្តឡាំប៉ាងនេះ ។ក្រោយពីក្រុមការងារអង្គការ បានថតរូប និងវីដេអូទុករួចហើយ ស្រាប់តែពេល យករូបភាពមកពិនិត្យមើល ក៏ឃើញមានជាប់មនុស្សនៅឈរក្បែរបង្អួច នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមនោះ ។បើតាមការរៀបរាប់ ពីក្រុមការងារ ដែលបានចុះទៅថតរូបផ្ទះនោះ បាននិយាយថា នៅពេលដែលពួកគាត់ចុះទៅ ហើយមុននិងថតរូបភាព គឺពុំមានមនុស្សណាម្នាក់ នៅក្នុងផ្ទះនោះឡើយ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែយករូបថតមកមើល ស្រាប់តែឃើញដួងវិញ្ញាណ អ្វីម្យ៉ាងនៅក្នុងផ្ទះនោះទៅវិញ ។

បើតាមការរៀបរាប់ ពីប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិខាងលើ បានប្រាប់ថា នៅជុំវិញផ្ទះមួយខ្នងនេះ នៅមានផ្ទះជាច្រើនខ្នងទៀត ដែលគេទុកចោល ដើម្បីធ្វើឲ្យមានព្រលឹងខ្មោច ចូលទៅរស់នៅក្នុងផ្ទះនោះ ហើយក៏ធ្លាប់មាន មនុស្សជាច្រើននាក់ បានឃើញដួងវិញ្ញាណ ដូចរូបភាពខាងលើដែរ រហូតដល់អ្នកស្រុកនៅទីនោះ គិតថាវាជារឿងធម្មតាទៅហើយ ។ខណៈពេលដែលរូបផ្ទះនេះ បានបង្ហោះ និងស៊ែរចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុកមានអ្នកខ្លះក៏ជឿ អ្នកខ្លះក៏មិនជឿ ទៅតាមការគិតរៀងៗខ្លួន តែក៏មានមតិមួយចំនួន បានសរសេរថា វាកើតចេញពីការ ស្រមើស្រមៃតែប៉ុណ្ណោះ នៅលើលោកនេះ គ្មានដួងវិញ្ញាណ ឬព្រលឹងខ្មោចអ្វីនោះឡើយ ៕អត្ថបទដកស្រង់ ទេព វណ្ណះ