ឪពុកកូន ២នាក់ នាំគ្នាចុះលេងទឹកសមុទ្រ លង់វិះក្ស័យទាំងអស់គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឪពុកកូន ២នាក់ នាំគ្នាចុះលេងទឹកសមុទ្រ លង់វិះក្ស័យទាំងអស់គ្នា

04/10/2017
ខេត្តព្រះសីហនុ៖ បុរស២នាក់ឪពុកកូន ទំនេរពីការងារ បាននាំគ្នាចុះលេងទឹកសមុទ្រ បណ្ដាលឲ្យលង់ទាំង២នាក់ ប៉ុន្តែ​សំណាងល្អ បានសមត្ថកិច្ចជួយសង្គ្រោះ ទាន់ពេលវេលា កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចឆ្នេរសុខា ជិតកន្ទុយនាគ ស្ថិតក្នុងក្រុងព្រះសីហនុ។មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ឪពុក និងកូនប្រុសនោះ គឺឪពុក ឈ្មោះ គង់ ពៅ ស អាយុ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ និងកូនឈ្មោះ សន វិត អាយុ១៧ឆ្នាំ មុខរបរជាកម្មករសំណង់។មន្ត្រីនគរបាលឲ្យដឹងថា មុនពេលកើេតហេតុ ពួកគេទាំង២នាក់ឪពុកកូនបាននាំគ្នាចុះហែលទឹកសមុទ្រលេង ស្រាប់តែទឹក​រលកបោកចូលទៅក្នុងទឹកជ្រៅ បណ្ដាលឲ្យកូនផុតដៃផុតជើងឈ្លក់ទឹក។ ឃើញហេតុការណ៍ប្រកប​ដោយគ្រោះថ្នាក់បែបនេះ បុរស​ជាឪពុកក៏ស្ទុះទៅជួយកូនរបស់ខ្លួន ទើបបណ្ដាលឲ្យពួកគេទាំង២នាក់ឈ្លុកទឹកតែម្តង។ ភ្លាមៗ​នោះ សមត្ថកិច្ចនគរបាលដែលកំពុងប្រចាំការ នៅត្រង់កូនដៅកន្ទុយនាគ​ បានចេញទៅជួយសង្គ្រោះ ទាន់ពេលវេលាឲ្យរួច​ផុតពីសេចក្ដីស្លាប់។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ និងណែនាំដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ដែលទៅលេងកម្សាន្ត ឬធ្វើដំណើរតាមផ្លូវសមុទ្រ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះរដូវនេះ ទឹកសមុទ្រមានរលកធំៗ អាចបង្កឲ្យគ្រោះថ្នាក់ជាយថាហេតុគ្រប់ពេល៕ ​អត្ថបទ ទេព វណ្ណះ