គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ

04/10/2017
បាត់ដំបង៖នៅរសៀលថ្ងៃទី៣​ខែតុលា ឆ្នាំ២០១៧មានករណីគ្រោៈថ្នាក់ចរាចរណ៍មួយកើតឡើយរវាងម៉ូតូនិងម៉ូតូបើកបរបញ្ច្រាស់គ្នាបណ្តាលអោយបុរសម្នាក់ឈ្មោះ ខ្លឹង គាវ ភេទប្រុស អាយុ៥៥​ឆ្នាំ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

ហេតុការណ៍នេះបានកេីតឡេីងនៅចំណុចឃុំកន្ទឺ២​ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានអោយដឹង:មុនពេលកេីតហេតុពលរដ្ឋរស់នៅក្បែរនោះបានឃេីញយុវជនម្នាក់ ឈ្មោះ ខែម ជេម ភេទប្រុស អាយុ១៥ឆ្នាំ បានបេីកបរម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥​ពណ៌ខ្មៅ ពាក់ស្លាកលេខ 1T-3376ព្យាយាមវ៉ារថយន្ត១គ្រឿងក៍ជ្រុលទៅបុកម៉ូតូជនរងគ្រោះក្នុងទិសដៅបញ្ច្រាសទិសគ្នាម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ1Q-9117 បណ្តាលអោយអ្នកបរបាក់ជេីងស្តាំនិងអ្នករួមដំណេីរ(ស្លាប់)ដូចការរៀបរាប់ខាងលេី។
ក្រោយពេលកេីតហេតុនគរបាលប៉ុស្តិ៍កន្ទឺ២និងកម្លាំងនគរបាលស្រុកបាណន់បានទៅដល់កន្លែងកេីតហេតុដេីម្បីធ្វេីការវាស់វែងនិងជួយបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តចំណែកសពប្រគល់ជូនក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងត្រូវកម្លំងនគរបាលស្រុកបាណន់យកទៅរក្សាទុកដេីម្បីដោះស្រាយនៅពេលក្រោយ៕អត្ថបទ ទេព វណ្ណះ