ឈើប្រណិតប្រភេទសុក្រំខុសច្បាប់ប្រមាណជាង២០០កំណាត់ត្រូវបានកម្លាំងក្រុមការងារចំរុះថ្នាក់ខេត្តធ្វើការបង្ក្រាប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈើប្រណិតប្រភេទសុក្រំខុសច្បាប់ប្រមាណជាង២០០កំណាត់ត្រូវបានកម្លាំងក្រុមការងារចំរុះថ្នាក់ខេត្តធ្វើការបង្ក្រាប

04/10/2017
រតនគិរី៖ ឈើប្រណិតប្រភេទសុក្រំជាង២០០កំណាត់ត្រូវបានកម្លាំងក្រុមការងារចម្រុះថ្នាក់ខេត្តធ្វើការបង្ក្រាបបានកាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិកាណាត ឃុំតាឡាវ។

ទាក់ទងទៅនិងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះលោកកង សារឿន ប្រធានក្រុមការងារចម្រុះថ្នាក់ខេត្តដែលជាអ្នកដឹកនាំអនុវត្តន៍ប្រតិបត្តិការនាពេលនេះបានប្រាប់អោយដឹងថា អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរីស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលកើតមានឡើងគ្រប់រូបភាព និងមូលដ្ឋានស្រុក ក្រុងទាំង៩ សំដៅធានាអោយបានថាបទល្មើសព្រៃឈើនិងមិនអាចកើតមាននៅក្នុងខេត្តរតនគិរី ឯកឧត្តមបានបង្កើតអោយមានក្រុមការងារចម្រុះថ្នាក់ខេត្តឡើងនេះដើម្បីធ្វើការប្រតិបត្តិការបង្ក្រាបនិងទប់ស្តាក់បទល្មើសព្រៃឈើអោយបានជាដាច់ខាត ជាក់ស្តែងក្នុងថ្ងៃនេះក្រុមការងារចម្រុះរបស់លោកដោយមានការដឹកនាំពីសំណាក់លោកហាក់ ហន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះបង្ក្រាបជាក់ស្តែងនូវគំនរឈើប្រភេទសុក្រំ ដែលឈ្មួញទុច្ចរិកលាក់ទុកបម្រុងយកទៅលក់នៅប្រទេសវៀតណាមស្ថិតនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស។
លោកកង សារឿន បានបន្តថា គំនរឈើដែលធ្វើការបង្ក្រាបបានខាងលើនេះមានជាងប្រមាណ២០០កំណាត់ ដែលមានប្រវែងចាប់ពីមួយម៉ែត្របីតឹកដល់ពីរម៉ែត្រពីតឹកនិងមានមុខកាត់៤០ទៅ៥០សង់ទីម៉ែត្រ កំរាស់១តឹក។ លោកបន្ថែមទៀតថា បច្ចុប្បន្នវត្ថុតាងដែលរឹបអូសបានខាងលើនេះសមត្ថកិច្ចចម្រុះរបស់លោកបានធ្វើកំណត់ហេតុបញ្ជូនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវរួចរាល់ហើយដែរ។

គួរបញ្ជាក់ផងដែរថាបទល្មើសព្រៃឈើនៅក្នុងខេត្តរតនគីរីរយៈពេលប៉ុន្មានខែចុងក្រោយនេះត្រូវបានស្ងប់ស្ងាត់ខណៈដែលឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្តរតនគិរីបានប្រើកណ្តាប់ដៃដែកដាក់បទបញ្ជាអោយគ្រប់គណបញ្ជាការឯកភាពគ្រប់ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធត្រូវដកខ្លួនចេញអោយឆ្ងាយពីបទល្មើសទាក់ទងនិងធនធានធម្មជាតិ ហើយត្រូវរួមសហការណ៍គ្នាធ្វើការទប់ស្កាត់បង្ក្រាបអោយខាងតែបាននូវបទល្មើសដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

ចំណាត់ការក៏ដូចជាកណ្តាប់ដៃដែករបស់អភិបាលខេត្តរតនគីរីរូបនេះត្រូវបានមហាជនទូទៅធ្វើការសារទរយ៉ាងខ្លាំងតែពួកគេក៏រងចាំមើលផងដែរតើចំណាត់ការនេះអនុវត្តន៏ដូចភ្លៀងរលឹមឫក៏ដូចភ្លើងចំបើង៕អត្ថបទ ទេព វណ្ណះ