រថយន្តទំនើបមួយចំនួននាពេលបច្ចុប្បន្ន មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែសម្រាប់ស្មាតហ្វូន ដោយមិនចាំបាច់ត្រូវការប្រើខ្សែរញ៉េរញ៉ៃ។ ជាការវិវត្តថ្មីនៃរថយន្ត Hybrid កាន់តែទំនើប ក្រុមហ៊ុន BWM បានណែនាំនូវឧបករណ៍ Charging Pad ដែលវាត្រូវតភ្ជាប់ទៅកាន់ដុំភ្លើងកម្លាំង ២២០ វ៉ាត់ ជាមួយនឹងអត្រាបញ្ចូលភ្លើងឡើងដល់ ៣.២ គីឡូវ៉ាត់។
ដើម្បីបញ្ចូលភ្លើងទៅកាន់រថយន្តអគ្គិសនី តម្រូវឲ្យបើកបរទៅឈប់នៅលើប្រអប់មួយ ភ្លាមៗវានឹងណែនាំអ្នកតាមរយៈប្រព័ន្ធ iDrive ដែលមានបង្ហាញលើអេក្រង់ក្នុងរថយន្តឲ្យឈប់ត្រូវចំណុច រហូតដល់ចេញរង្វង់ពណ៌បៃតង ភ្លើងនឹងសាកបញ្ចូលដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកឈប់បញ្ឆេះរថយន្ត។ អ្វីដែលកាន់តែអស្ចារ្យវាអាចសាកបញ្ចូលពីថាមពល ០ ឡើងដល់ ១០០ ភាគរយ ត្រឹមរយៈពេល ៣.៥ ម៉ោងប៉ុណ្ណោះ។
បញ្ជាក់ថាបច្ចេកវិទ្យា BWM Wireless Charging ថ្មីមួយនេះ ស្ថិតក្រោមការសាកល្បងនៅឡើយ ប៉ុន្តែគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាមួយរថយន្ត BMW 530e iPerformace ប្រភេទ Plug-in Hybrid ដែលល្បីចេញលក់នៅដើមឆ្នាំ ២០១៨ ខាងមុខ។
មើលវីដេអូ៖
ប្រភព៖ soyacincau
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)