iOS 11.0.2​ ​ចេញ​ផ្លូវ​ការ​ បញ្ចប់​​បញ្ហា​ ​Error​ ​លើ iPhone គ្មាន​សល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iOS 11.0.2​ ​ចេញ​ផ្លូវ​ការ​ បញ្ចប់​​បញ្ហា​ ​Error​ ​លើ iPhone គ្មាន​សល់

04/10/2017
Apple​ ​ទើប​ដាក់​ឲ្យ​ទាញ​យក​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​កំណែ​ថ្មី​ ​iOS 11.0.2​ ​ដោយ​បាន​អះអាង​បាន​​កែ​ប្រែ​នូវ​ចំណុច​ ​Error​ ​ទាំង​អស់​មាន​ក្នុង​ ​iOS 11.0.1​ ​ដែល​ធ្វើ​ឲ្យ​ ​iPhone​ ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​​ដំណើរការ​រអាក់រអួល។
iOS 11.0.2​ ​បាន​កែ​ប្រែ​មុន​គេ​បញ្ហា​លើ​ ​iPhone 8/ 8 Plus​ ​ប្រើ​ ​iOS 11.0.1​ ​ដែល​មាន​បញ្ហា​ពេល​សន្ទនា​ ​ដោយ​មាន​សំឡេង​រំខាន​ ​(ម៉ូដែល​ទីផ្សារ​អាមេរិក)​, រូប​ថត​មួយ​ចំនួន​មិន​បង្ហាញ​ក្នុង​ ​Libraries​ ​និង​បញ្ហា​ទាក់ទង​ការ​ ​Encrypted​ ​ឯកសារ​ក្នុង​ ​Email​ ​ជា​ដើម។

ចំពោះ​ ​iPhone​ ​និង​ ​iPad​ ​ផ្សេង​ៗ​ដែល​ដំណើរការ​ដោយ​ ​iOS 10.0.2​ ​នឹង​មាន​ដំណើរការ​រលូន​ជាង​ ​iOS 11.0.1​ ​ហើយ​សម្រាប់​ការ​អាប់ដេត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​ ​គឺ​គ្រាន់​ភ្ជាប់​ ​iPhone​ ​និង​ ​iPad​ ​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​ចូល​ទៅ​កាន់​ ​Setting → General → Software Update។ មុន​អាប់ដេត​ ​iPhone​ ​និង​ ​iPad​ ​ត្រូវ​មាន​ថ្ម​យ៉ាង​តិច​ ​៥០%៕


ប្រភព៖ GSMarena