លុប​ត្រកូល T ចោល OnePlus 6 ជិត​ដល់​ថ្ងៃ​ដាក់​បង្ហាញ​បាត់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លុប​ត្រកូល T ចោល OnePlus 6 ជិត​ដល់​ថ្ងៃ​ដាក់​បង្ហាញ​បាត់

03/10/2017
របាយការណ៍​ក្រៅ​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន OnePlus នឹង​ពុំ​បង្ហាញ​ម៉ូដែល 5T ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ឡើយ ដោយ​ផ្លោះ​ដល់​ម៉ូដែល OnePlus 6 តែ​ម្ដង។ ដំណឹង​ខ្លះៗ​គេ​បាន​បង្ហើប​ថា OP6 រំពឹង​នឹង​លេចចេញ​វត្តមាន​នៅ​ដើម​ឆ្នាំ ២០១៨ នេះ​ សម្រប​នឹង​ការ​វិវត្ត​ទំហំ​អេក្រង់​ឡើង​ដល់ ៦ អ៊ីញ​មិន​ឲ្យ​ចាញ់​ឈ្មោះ ប៉ុន្តែ​ប្រភេទ​អេក្រង់​ផ្ទៃ​ពេញ​ដូច​ស្មាតហ្វូន​ឯ​ទៀត​មាន​ឬ​អត់ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។
ចំពោះ​បន្ទះ​ឈីប​ទទួល​ការ​ផ្គត់ផ្គង់​ពី Qualcomm ដដែល ចូល​ដល់​ជំនាន់ Snapdragon 845 ខណៈ​ទំហំ​ RAM និង​អង្គផ្ទុក​នូវ​រក្សា​ទំហំ​ដូច OP5 នា​ពេល​បច្ចុប្បន្ន តែ​ជំនាន់​ក្រោយ OP6 អាច​បន្ថែម micro SD Card ពី​ខាង​ក្រៅ​បាន។
រំឭក​ថា​កន្លង​ទៅ OnePlus ធ្លាប់​បិទ​ចោល​ការ​ដាក់​ឈ្មោះ OnePlus 4 បន្ទាប់​ពី​ត្រកូល 3T ព្រោះ​តាម​ទំនៀមទម្លាប់​ប្រទេស​ចិន លេខ ៤ ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​លេខ​ស្លាប់​ឬ​លេខ​មិន​ល្អ។​

ប្រភព៖ Gizchina