គួរឲ្យរំភើបណាស់ប្រជាជនថៃ ធ្វើដំណើរពីខេត្ត ឧត្តនថានី មករាំថ្វាយពិធីបុណ្យ ព្រះរាជសពព្រះមហាក្សត្រ ទាំងហាលភ្លៀង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គួរឲ្យរំភើបណាស់ប្រជាជនថៃ ធ្វើដំណើរពីខេត្ត ឧត្តនថានី មករាំថ្វាយពិធីបុណ្យ ព្រះរាជសពព្រះមហាក្សត្រ ទាំងហាលភ្លៀង

03/10/2017
ប្រទេសថៃ៖ ខណៈពេលដែលប្រជាជនថៃ ប្រារព្ធពិធីបុណ្យព្រះសព របស់ព្រះមហាក្សត្រ Bhumibol Adulyadet នៅមុខព្រះរាជវាំង ដែលនឹងបញ្ចប់ នៅ២ថ្ងៃខាងមុខទៀតនេះ គេបានឃើញប្រជាជន យ៉ាងច្រើនកុះករ បានប្តូរសម្លៀកបំពាក់ពណ៌ខ្មៅ ស្ទើរតែមួយប្រទេស ដើម្បីចូលរួមពិធីបុណ្យនេះ។មិនត្រឹមតែប្រជាជននោះទេ ដែលចូលរួមយ៉ាងច្រើនកុះករនោះ តែគេឃើញក្រុមហ៊ុន ក៏ដូចជាសារព័ត៌មានទាំងអស់ ជាពិសេសវេបសាយរបស់ថៃ បានប្តូរពណ៌ទៅជាស-ខ្មៅ ទាំងអស់ ដើម្បីសម្តែងនូវការគោរព ដ៏ស្មោះស្ម័គ្រដល់ព្រះមហាក្សត្ររបស់ពួកគេ ។ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យប្រជាជនថៃទាំងអស់ ចាប់អារម្មណ៍ និងមានមោទនភាពនោះ គឺគេបានសង្កេតឃើញប្រជាពលរដ្ឋ បានធ្វើដំណើរមកពីខេត្ត Udon Thani ជាច្រើននាក់ ជាពិសេសស្ត្រីវ័យកណ្តាល និងចំណាស់ បាននាំគ្នាមករាំថ្វាយព្រះសព ទាំងកណ្តាលភ្លៀងផងដែរ ធ្វើឲ្យមតិសាធារណៈទូទៅ មានការអាណិត និងកោតសរសើរចំពោះ ទឹកចិត្តស្រលាញ់ដ៏ស្មោះស្ម័គ្រ ទៅលើគ្រួសាររាជវង្ស ជាពិសេសព្រះមហាក្សត្ររបស់ខ្លួន។អត្ថបទ ទេព វណ្ណះ