អភ័ព្វណាស់ស្លាប់ទាំងក្មេងនេះហើយជិវិតជាកម្មករសំណង់ សូម្បីសាច់ញាតិក៏មិនទាន់ដង្ហើម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អភ័ព្វណាស់ស្លាប់ទាំងក្មេងនេះហើយជិវិតជាកម្មករសំណង់ សូម្បីសាច់ញាតិក៏មិនទាន់ដង្ហើម

03/10/2017
ភ្នំពេញ: បុរសម្នាក់កម្មករជាងផ្សារដែកឆ្លងចរន្តអគ្គិសនី ធ្លាក់ពីលើដែករន្ទា ចុះមកក្រោយដួលផ្គាប់មុខ បែកច្រមុះហូរឈាម បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចផ្សារឌីហ្វាល គ្រឿងសំណង់ និងសម្ភារៈ តុបតែងអន្តរជាតិ តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។ស្រ្តីម្នាក់មានឈ្មោះ វ៉ន ភេត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកសំភារៈ ក្នុងផ្សារកើតហេតុខាងលើ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានដើរចេញពីតូបរបស់គាត់មក តូបវិនធឺរ គ្រឿងសង្ហារឹមមកអង្គុយចុចទូរស័ព្ទលេខហ្គាមនិងមើលជាងធ្វើផ្លាកយីហោ ស្រាប់តែអង្គុយបានបន្តិច បុរសជាកម្មករជាងផ្សារដែក បានធ្លាក់ពីដែករន្ទា ផ្គាប់មុខហូរឈាមចេញតាមច្រមុះហើយ ក៏ប្រញ៉ាប់ ហៅរថយន្តសង្រ្គោះបង្អែកមានជ័យដឹកទៅសង្រ្គោះ ចៃដន្យអកុសលក្រុមគ្រូពេទ្យ បានមកដល់បានប្រាប់ថាបុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់ ហើយទើបប្ដឹងសមត្ថកិច្ច ចុះមកត្រួតពិនិត្យសាកសព ។ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡន ចាន់ពិសី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះលេខ៥៧៣ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបើតាមសំដីបុរសជាបងបង្កើតសពមានឈ្មោះ ឡន ចាន់សុភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំបានប្រាប់ថា ដោយមុនកើតហេតុ មានសន្តិសុខផ្សារ បានទូរស័ព្ទប្រាប់ថា តើបងត្រូវជាយ៉ាងម៉េចនិងម្ចាស់ទូរស័ព្ទ ហើយក៏បានឆ្លើយខ្ញុំត្រូវជាបងប្រុសង្កើត និងសួរមានការអីដែរ ក្រោយមកសន្តិសុខបានប្រាប់ប្អូនប្រុសបងត្រូវឆក់ខ្សែភ្លើងស្លាប់បាត់ហើយ ទើបគាត់ប្រញ៉ាប់ចុះមកកន្លែងកើតហេតុ ។សមត្ថកិច្ចបានប្រាប់ថា ដោយមានបុរសម្នាក់ជាកម្មករជាងផ្សារដែក ម្នាក់ឆក់ខ្សែភ្លើងស្លាប់ក្រោយពីទទួលដំណឹង ពីសន្តិសុខក្នុងផ្សារ បានប្រាប់រួចក៏ប្រញាប់ចុះមកកន្លែងកើតហេតុក៏សាកសួរនាំសាក្សី ដោយបុរសរងគ្រោះមុនកើតហេតុបានប្រើម៉ាស៊ីនស្វាន ទៅលើផ្លាកយីហោជើងជាន់លើដែករន្ទា ដោយមិនបានប្រយ័ត្នដែកអន្ទាសង្កត់ទៅលើខ្សែហើយ ជើងរបស់ជនរងគ្រោះមិនបានពាក់ស្បែកជើង ក៏ឆ្លងចរន្តឆក់ធ្លាក់ពីលើរន្ទាដួលផ្គាប់មុខហើយបណ្ដាល ស្លាប់នៅនិងកន្លែងកើតហេតុ ក្រោយមករាយការជូនផ្នែកជំនាញកោសល្យវិច័យ នគរបាលស្នងការរាជធានីភ្នំពេញចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។សមត្ថកិច្ចមូលដ្ឋានបានបន្តថា ក្រោយពីការត្រួតពិនិត្យ លើសព និងយោងតាមគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញថា ជាករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យស្លាប់ ដោយជាក់ស្ដែងមានខ្សែភ្លើងនៅកន្លែងកើតហេតុ មានស្នាមដាច់រលាត់ និងដែករន្ទាមានស្នាមឆេះខ្មៅ ហើយសពបានប្រគល់ឱ្យបងប្រុសបង្កើត និងក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ៕អត្ថបទ ទេព វណ្ណះ