ស្ទើរគាំងបេះដូង ពេលម្ដាយកូន ២នាក់ លើកស៊ុបមួយចាន មកហូប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ទើរគាំងបេះដូង ពេលម្ដាយកូន ២នាក់ លើកស៊ុបមួយចាន មកហូប

03/10/2017
ស្រាប់តែឃើញរបស់នេះ…តើជាម្រាមដៃមនុស្ស!!!បរទេស៖ ថ្មីៗនេះរូបថត ២ ទៅ ៣សន្លឹក បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ភ្ញាក់ផ្អើល ខណៈដែលមានមនុស្សជាច្រើនស៊ែចែករំលែកបន្តគ្នា ហើយសម្រាប់រូបថតទាំងនោះ ត្រូវបានបង្ហោះមុនគេដោយគណនីហ្វីប៊ុកមួយឈ្មោះ «លី ជៀស៊ី» ស្ត្រីជនជាតិតៃវ៉ាន់ បានបង្ហាញឱ្យឃើញមាន ម្រាមដៃមនុស្សធ្លាក់នៅក្នុងចានស៊ុបរបស់នាង ។នារីខាងលើនេះ មានអារម្មណ៍ស្ទើរតែគាំងបេះដូង ពេលដែលម្ដាយរបស់នាង បម្រុងហូបស៊ុបមួយចាន តែចៃដន្យក៏បានឃើញវត្ថុម្យ៉ាងមានរូបរាងដូចជាម្រៀមដៃមនុស្ស ហើយនាងក៏បានថតបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់នាង រួមជាមួយសំណេរថា «ម្ដាយរបស់ខ្ញុំ បានដាក់ចិត្ត ដាក់វិញា្ញណ និងម្រាមដៃចូលទៅក្នុងស៊ុប» ។ក្រោយពី «លី ជៀស៊ី» បង្ហោះរូបថតទាំងនោះ មានមនុស្សជាច្រើន បានជឿជាក់ទាំងស្រុងថា ជាម្រាមដៃរបស់មនុស្ស តែផ្ទុយទៅវិញសម្រាប់រូបនោះ គឺជារូបក្រពះត្រី ដែលគេចម្អិន ជាមួយគ្រឿងផ្សំផ្សេងៗ ហើយចៃដន្យក៏មានរូបរាងដូចជាម្រាមដៃមនុស្សតែម្ដង ៕អត្ថបទដកស្រង់ ទេព វណ្ណះ