ធ្លាយរឿងពិតហើយលោក តាន់ គឹមសួរ ចេញបកស្រាយ រឿងវីដេអូដែលគេរិះគន់ តារាសម្តែង ម៉ាដូណា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាយរឿងពិតហើយលោក តាន់ គឹមសួរ ចេញបកស្រាយ រឿងវីដេអូដែលគេរិះគន់ តារាសម្តែង ម៉ាដូណា

03/10/2017
កាលពីកន្លះម៉ោងមុននេះ លោកតាន់ គឹមសួរ បានចេញវីដេអូមួយ ដើម្បីបកស្រាយនូវអ្វីដែល មហាជនក្នុងបណ្តាញសង្គម ធ្វើការរិះគន់តារាសម្តែង ម៉ាដូណា ដែលពួកគាត់នាំគ្នា បោះសម្រាមនៅរម្មនីយដ្ឋានគីរីរម្យ ហើយត្រូវបានប្អូនប្រុសម្នាក់ លួចថតសកម្មភាពនោះ ហើយក៏មានការឈ្លោះប្រកែកគ្នា តឹងសរសៃ.ក ដោយលោកម៉ាដូណា បានទាមទារយកទូរស័ព្ទ របស់ប្អូនប្រុសនោះ មកពិនិត្យមើល តែប្អូនប្រុសម្នាក់នោះ មិនព្រមឲ្យ ក៏មានការប្រតាយប្រតប់ ធ្លាក់ទូរស័ព្ទរបស់ប្អូនប្រុសនោះ បែកអេក្រង់។គឹមសួរ បានធ្វើការបកស្រាយថា “ហើយសូមអរគុណចំពោះ ការលះបង់របស់អ្នកទាំងអស់គ្នា ពិតជាមានតម្លៃខ្លាំងណាស់ ដឹងទេថា ការលះបង់របស់អ្នកទាំងអស់គ្នា អាចធ្វើអោយប្រជាជនយើង ងាកមកមានការចាប់អារម្មណ៍ ចំពោះបរិស្ថានយ៉ាងខ្លាំង។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានស្គាល់អ្នកទាំងអស់គ្នា។ សិល្បៈ៖ នៅប៉ុន្មានម៉ោងមុននេះ តារាសម្ដែង ម៉ាដូណា ត្រូវបានបុរសម្នាក់ទម្លាយវីដេអូឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ-កនៅកន្លែងម្សាន្តមួយ រហូតមានការដណ្ដើមទូរស័ព្ទគ្នាបណ្ដាលឱ្យជ្រុះធ្លាក់បែកទៀតផង បន្ទាប់ពីតារារូបនេះ បោះសម្រាមចោលនៅទីសាធារណៈផ្ដេសផ្ដាស ។បើយោងតាមវីដេអូដែលបុរសរូបនេះបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកឱ្យដឹងថា ម៉ាដូណា និង មិត្តភក្តិ បាននាំគ្នាមកសុំមើលទូរស័ព្ទពីបុរសរូបនោះ ប៉ុន្ដែមិនព្រមទើបមានការដណ្ដើមគ្នាដូច្នេះ ។សូមបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្ដី មកទល់ពេលនេះ នៅមិនទាន់មានអ្នកណាម្នាក់ដឹងច្បាស់ទេថា នៅក្នុងសកម្មភាពឈ្លោះប្រកែកគ្នា របស់តារាសម្ដែងម៉ាដូណា នេះ ជាការពិត ឬគ្រាន់តែជាការសម្ដែង ដើម្បីចង់បំផុសគំនិតយុវវ័យ ក៏ដូចជាប្រជាពលរដ្ឋទូទៅឱ្យយស់ពីតម្លៃនៃបរិស្ថាន ដោយការចូលរួមសម្អាតទាំងអស់គ្នា ព្រោះជាក់ស្ដែង នៅតាមរមណីដ្ឋានផ្សេងៗ គេសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋយើងមួយចំនួនតូច បោះសំរាមចោលផ្ដេសផ្ដាស មិនយល់ពីតម្លៃអវិជ្ជមាននៃសំរាមទាំងនោះឡើយ ៕អត្ថបទ ទេព វណ្ណះ