iPhone X ដែលជាកាំភ្លើងធំរបស់ Apple ប្រើប្រាស់សម្រាប់យកបានតំណែងជាស្មាតហ្វូនកំពូលប្រចាំឆ្នាំ ២០១៧ ឬពាក់កណ្ដាលឆ្នាំ ២០១៨ នេះ ត្រូវគេដឹងថា ក្នុងការលក់ស្មាតហ្វូនម៉ូដែលនេះមួយ គឺ Samsung នឹងចំណេញបាន ១១០ ដុល្លារ ឬប្រមាណ ៤៤០ ០០០ ម៉ឺនរៀល។
ចំពោះមូលហេតុដែល Samsung អាចចំណេញ ១១០ ដុល្លារពីការលក់ iPhone X មួយគ្រឿងៗនេះ គឺមកពី Samsung គឺជាអ្នកផ្គត់ផ្គង់កញ្ចក់ប្រភេទ OLED ដែលបំពាក់លើ iPhone X នេះតែម្ដង។ គេអាចសន្និដ្ឋានបានថា iPhone X នឹងជួយឲ្យ Samsung កើបលុយបានប្រមាណ ៤ ប៊ីលានដុល្លារ ពីការលក់ស្មាតហ្វូនសម្រាប់ខួប ១០ ឆ្នាំនៃត្រកូល iPhone នេះ។
ក្រៅពីផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone X, Samsung ក៏ជាដៃគូរសហការជាមួយ Apple ក្នុងការផ្គត់ផ្គង់ NAND flash និង DRAM ដែលសុទ្ធតែជាបច្ចេកវិទ្យាដែលជួយឲ្យ iPhone មិនសូវស៊ីថាមពល៕
ប្រភព៖ The Verge