ភ្លៀងលាយខ្យល់មួយមេធំបណ្តាលឲ្យដើមឈើតំបន់អង្គរដួលរលំជាច្រើនដើម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្លៀងលាយខ្យល់មួយមេធំបណ្តាលឲ្យដើមឈើតំបន់អង្គរដួលរលំជាច្រើនដើម

03/10/2017
ភ្លៀងមួយមេធំរួមនឹងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានដួលរលំ។
ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដើមឈើដែលបានរលំដួលដោយភ្លៀងលាយខ្យល់នេះមាននៅ៥ទីតាំងសំខាន់ៗគឺ នៅប្រាសាទតាព្រហ្មបាក់ដើមត្រាង១ដើម ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម នៅប្រាសាទភិមានអាកាសបាក់ដើមស្ពង់១ដើម ខាងលិចប្រាសាទអង្គរវត្តរលំដើមចាន់គីរី១ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្ងោក១ដើម។
សូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។អត្ថបទ ទេព វណ្ណះ