ស្ត្រីវ័យ ៨០ឆ្នាំម្នាក់ដែលគេស្គាល់ថាជាជនជាតិវៀតណាមនោះ បានខ្យល់គរដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ត្រីវ័យ ៨០ឆ្នាំម្នាក់ដែលគេស្គាល់ថាជាជនជាតិវៀតណាមនោះ បានខ្យល់គរដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង

02/10/2017
រាជធានីភ្នំពេញ៖ ស្ត្រីជាជនជាតិវៀតណាមវ័យ ៨០ឆ្នាំម្នាក់ ខណៈពេលដើរសុខៗ ស្រាប់តែដួលផ្កាប់មុខស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយបងប្អូនប្រជាពលរដ្ឋបានអះអាងថា បានខ្យល់គរស្លាប់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ដែលនៅមុខចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីដែលស្លាប់មានឈ្មោះ ង្វៀង ធីប៊ែ អាយុ ៨០ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិដើមខ្វិត សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះខាងលើដើរតែម្នាក់​ឯង ដោយដើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈពេលដើរមកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ស្រាប់តែឃើញស្ត្រីរងគ្រោះបានដួលផ្កាប់មុខបាត់ទៅហើយ ភ្លាមៗនោះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាចេញមកជួយ ដោយអ្នកខ្លះបានជួយលើកស្ត្រីរងគ្រោះបញ្ឈអង្គុយ អ្នកខ្លះជួយចាប់ច្របាច់ គក់រិតដើមទ្រូង អ្នកខ្លះទៀតបានយកប្រេងកូឡា ក្រូចឆ្មារ និងអ្នកខ្លះទៀតបានហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យ តែដោយអកុសលស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព ដោយសមត្ថកិច្ចជំនាញបានពិនិត្យឃើញថា ជនរងគ្រោះខាងលើបានស្លាប់ដោយសារតែខ្យល់គរពិតប្រាកដមែន ហើយក្រុមគ្រួសារជនរងគ្រោះមិនបានធ្វើការប្តឹងផ្តល់អីទាំងអស់។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជនរងគ្រោះខាងលើឲ្យទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​ឯគេហដ្ឋាន៕អត្ថបទ ទេព វណ្ណះ