សម្ដេច ហ៊ុន សែន ៖ ករណី​ឯកឧត្តម កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ចាប់ខ្លួន​មនុស្ស​ម្នាក់​ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេច ហ៊ុន សែន ៖ ករណី​ឯកឧត្តម កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ចាប់ខ្លួន​មនុស្ស​ម្នាក់​ទេ

02/10/2017

ភ្នំពេញ​៖ ក្នុងពិធី​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២ តុលា​នេះ​ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ករណី​ឯកឧត្តម កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ការចាប់ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នោះទេ ពោលគឺ​អាចឈាន​ទៅរក​ការចាប់ខ្លួន​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។
សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ករណី​ឯកឧត្តម កឹម សុខា ដែល​រដ្ឋាភិបាល​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​នេះ មានការ​រៀបចំ​ជា​ប្រព័ន្ធ ដែល​ត្រូវ​តាមដាន​នឹង​ចាប់ខ្លួន​បន្តទៀត​។​
​កន្លងមក​នាយករដ្ឋមន្ត្រី ក៏បាន​និយាយ​ចំៗ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឯកឧត្តម កឹម សុខា បាន​ចេញពី​កម្ពុជា​ឆ្លងដែន​ចូល​ទឹកដី​ថៃ​។ បើតាម​សម្ដេច ហ៊ុន សែន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឆ្លងដែន​ទៅ​ថៃ​នេះ គឺមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ពាក់ព័ន្ធ​នឹង​ករណី​ប្រធាន​បក្សប្រឆាំង កាលពី​ឆ្នាំ​២០១៣​។​

សូមបញ្ជាក់ថាសមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា កាល​ពី​ពាក់​កណ្ដាល​អាធ្រាធ​រំលង​ចូល​ថ្ងៃ​អាទិត្យ​ ថ្ងៃទី​៣​ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុង​គេហ​ដ្ឋា​របស់លោក​ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់បឹងកក់​២ ខណ្ឌទួលគោក​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយបញ្ជូនប្រធានគណៈបក្សរូបនេះ មកពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ដោយការ​ចោទ​ថា​បាន​ប្រព្រឹត្ត​ «អំពើ​ក្បត់​ជាតិ» ក្រោយពី​មាន​វីដេអូ​ឃ្លី​ប កាលពី​ឆ្នាំ​២០១៣ ផុស​ឡើង​តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​៕អត្ថបទដកស្រង់ ទេព វណ្ណះ