លួចកាច់កម៉ូតូបានហើយ តែធាក់មិនឆេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លួចកាច់កម៉ូតូបានហើយ តែធាក់មិនឆេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

02/10/2017
ពេញ៖ កាលពីថ្ងៃទី01/10/2017 វេលាម៉ោង1h30នាទីនៅចំនុចដីវាលទុកចោល ក្រុមទី13 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ01គ្រឿងម៉ាកSUZUKI ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1x1056 ។
ជនសង្សយ័ឈ្មោះ ជា សារី ភេទប្រុស អាយុ23 ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្លូវជាតិលេខ5 ភូមិឃុំសង្កាត់ ច្រាំងចំរេះ2 ខណ្ឌឬស្សីកែវ (ឃាត់ខ្លួន)។
សំភារះដកហូតបានម៉ូតូ01គ្រឿងម៉ាកSUZUKIពណ៌ក្រហមពាក់ស្លាក់លេខ ភ្នំពេញ1X1056។
អំពីដំណើររឿង នៅថ្ងៃទី01/10/2017វេលាម៉ោង16h30នាទីជនសង្សយ័បានចេញពីផ្ទះនៅសង្កាត់ច្រាំង2ទៅរកត្រីនៅ ដីវាលស្ថិតនៅម្តុំវិទ្យុថោនសង្កាត់គីឡូម៉ែត្រលេខ6នៅទីនោះជនសង្សយ័បានឃើញម៉ូតូ01គ្រឿងទុកចោលដោយមើលនៅជិតនោះគ្មានមនុស្សជនសង្សយ័បានធ្វើសកម្មភាពលួចដោយយកប្រដាប់កាច់សោកម៉ូតូដែលដាក់ជាប់ខ្លួនឆ្កឹះសោរម៉ូតូនោះតែធាក់ពុំឆេះ កំលាំងល្បាតខណ្ឌប៉ុស្តិដែលនៅគោលដៅក្បែនោះឃើញមានកាសង្សយ័ក៏ធ្វើការសាកសួរជានសង្សយ័បានសារភាពថាខ្លួនបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូប្រាកដមែនរួចកំលាំងខណ្ឌប៉ុស្តិបានធ្វើការឃាត់ខ្លួនជនសង្សយ័នាំយកទៅកាន់ប៉ុស្តិរដ្ឋបាលដើម្បីធ្វើកាតាមជំនាញនិតិវិធី។អត្ថបទ ទេព វណ្ណះ