ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នៅថ្ងៃទី១ខែតុលានេះ ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះបានជួបជុំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។ចលនាបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានរាលដាលទៅល់ប្រទេសកូរ៉េខាងត្បូងហើយ។ ពលរដ្ឋខ្មែររស់នៅទីនោះដែលភាគច្រើនជាពលករ បានធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។បន្ថែមពីលើការទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាតុកម្មនៅប្រទេសកូរ៉េនៅថ្ងៃអាទិត្យនេះ ក៏បានទាមទារមករដ្ឋាភិបាលក្រុងភ្នំពេញបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេស គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣តុលាឆ្នាំ១៩៩៣ និងអនុញ្ញាតឲ្យអង្គការ NDI បើកដំណើរការវិញនៅកម្ពុជាជាដើម។បន្ថែមពីលើការទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាតុកម្មនៅប្រទេសកូរ៉េនៅថ្ងៃអាទិត្យនេះ ក៏បានទាមទារមករដ្ឋាភិបាលក្រុងភ្នំពេញបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេស គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣តុលាឆ្នាំ១៩៩៣ និងអនុញ្ញាតឲ្យអង្គការ NDI បើកដំណើរការវិញនៅកម្ពុជាជាដើម។ទាក់ទងបាតុកម្មនេះលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិថា គណបក្សមិនបាននៅពីក្រោយនៃការរៀបចំនោះទេ។ ថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃអាទិត្យនេះ លោកស្រី មួរ សុខហួរ ចាត់ទុកការទាមទារដូច្នេះ ថាជាឆន្ទៈពិតៗរបស់ពលរដ្ឋខ្មែរចំណាកស្រុកដែលគាំទ្រលោក កឹម សុខា និងមិនពេញចិត្តចំពោះទង្វើរបស់រដ្ឋាភិបាល។ជាការកត់សម្គាល់ តាមគម្រោង បាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា នៅកូរ៉េខាងត្បូងនេះ អាចមានអ្នកចូលរួមដល់រាប់ពាន់នាក់។ ប៉ុន្តែលោក ឡុង ឌីម៉ង ឯកអគ្គរាជទូតខ្មែរប្រចាំនៅទីក្រុងសេអ៊ូល បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិតាមប្រព័ន្ធតេឡេក្រាមថា ពលរដ្ឋខ្មែរដែលចូលរួមបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា នៅថ្ងៃអាទិត្យនេះ មានចំនួនពី២០០ទៅ៣០០នាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋខ្មែរសរុបជាង៦ម៉ឺននាក់ ដែលកំពុងរស់នៅនិងធ្វើការនៅកូរ៉េខាងត្បូង។ បើតាមលោក ឡុង ឌីម៉ង់ ពលករខ្មែរមួយចំនួនធំបានរក្សាភាពស្ងៀមស្ងាត់ ខិតខំធ្វើការ ស្របទៅតាមការអំពាវនាវរបស់រដ្ឋាភិបាល។ទាក់ទងនឹងសំណុំរឿងចាប់ខ្លួនលោក កឹម សុខា បច្ចុប្បន្ន មេធាវីការពារក្ដីបានប្ដឹងសារទុក្ខទៅកាន់តុលាការកំពូលរួចហើយ ដើម្បីជំទាស់នឹងសាលដីការបស់សាលាឧទ្ធរណ៍ ដែលបន្តឃុំខ្លួនលោក កឹម សុខា។ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្រោមទោសក្បត់ជាតិ៕អត្ថបទដកស្រង់ ទេព វណ្ណះ
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)