ជាទូទៅទូរសព្ទ iPhone មិនអាចបន្ថែម microSD Card ពីក្រៅបានទេ បើចង់បានទំហំធំត្រូវចំណាយលុយថែមក្នុងការទិញយក iPhone អង្គផ្ទុកធំតែម្ដង។
ឧបករណ៍មួយ Difini Lightning Card Reader អាចប្រើជាមួយ iPhone/iPad តាមការភ្ជាប់នៃរន្ធ Lightning (រន្ធសាកថ្ម) ដែលអាចបន្ថែម microSD Card ពីខាងក្រៅមកបាន ខណៈតម្លៃរបស់វាលើ Amazon តែ **២០ ដុល្លារ**ប៉ុណ្ណោះ។
អាចគាំទ្រប្រភេទ SD/TF Card ដល់ទំហំ 521G និងប្រើកម្មវិធី xDisk ពី App Store ដើម្បីរក្សាទុកនិងបញ្ជូនចេញចូលជាមួយឧបករណ៍ខាងលើ។ អាចប្រើបានជាមួយ iPhone/iPad គ្រប់ស៊េរី និងមានប័ណ្ណធានាដល់ ១៨ ខែថែមទៀតផង (ក្រៅស្រុក)។
ព័ត៌មានបន្ថែម
ប្រភព៖ Bgr
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)