ក្រុម Barcelona បានធ្វើការប្រកួតក្របខ័ណ្ឌ La Liga សប្ដាហ៍ទី៧ដោយគ្មានអ្នកគាំទ្ររបស់ខ្លួនចូលទស្សនា (Closed Doors) ក្នុងការប្រកួតដែលពួកគេយកឈ្នះ Las Palmas ៣-០។
មូលហេតុដែលក្រុមកំពូលតារាងអេស្ប៉ាញសម្រេចលេងទាំងគ្មានអ្នកគាំទ្របែបនេះដោយសារបារម្ភពីអំពើហិង្សាផ្ទុះឡើងនៅអំឡុងការប្រកួតដោយសារអ្នកគាំទ្រជាច្រើនម៉ឺននាក់បានផ្ទុះបាតុកម្មតវ៉ាក្នុងការទាមទារឲ្យទឹកដីកាតាឡាន់កាត់ចេញពីប្រទេសអេស្ប៉ាញដើម្បីក្លាយខ្លួនជារដ្ឋឯករាជ្យ។
នៅមុនការប្រកួត Barcelona មានជម្រើសពីរក្នុងការសម្រេចចិត្តជុំវិញបញ្ហាខាងលើទីមួយគឺបោះបង់ការប្រកួតតែត្រូវឲ្យចាញ់ដោយស្វ័យប្រវត្តិ និងទីពីរគឺលេងដោយគ្មានអ្នកគាំទ្រដើម្បីបញ្ចៀសអំពើហិង្សា។ ជាលទ្ធផលក្រុមលោក Ernesto Valverde សុខចិត្តយកជម្រើសទីពីរ៕
ប្រភព៖ The Sun
