Zidane៖ Isco លេង​បាល់​ស្រួល​ៗ ដូច​លេង​លើ​ចិញ្ចើម​ផ្លូវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Zidane៖ Isco លេង​បាល់​ស្រួល​ៗ ដូច​លេង​លើ​ចិញ្ចើម​ផ្លូវ

02/10/2017
Isco បាន​ទាត់​បញ្ចូល​ទី​២​គ្រាប់​​​លើ​ក្រុម Espanyol ជួយ Real Madrid ស្គាល់​រសជាតិ​ឈ្នះ​ក្នុង​ផ្ទះ​ជា​លើក​ដំបូង​នៅ La Liga​ កាល​ពី​យប់មិញ ហើយ ​Zinedine Zidane ក៏​បាន​សរសើរ​ជា​សមត្ថភាព​កីឡាករ​រូប​នេះ​ផង​ដែរ។
ត្បិត​តែ​ Madrid កំពុង​តែ​ជួប​ប្រទះ​វិបត្តិ​ខ្សែ​ការពារ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ធ្វើ​បាន​ល្អ​ដោយ​យក​ឈ្នះ Espanyol ២-០ ជាពិសេស Isco ដែល​បាន​ជួយ​​អស់​លទ្ធភាព ​ឲ្យ​ក្រុម​​ទទួល​ជ័យជម្នះ។ ក្រោយ​ចប់​ការ​ប្រកួត Zidane បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា៖ " Isco គឺ​ជា​កីឡា​សំខាន់​ សម្រាប់​ពួក​យើង។ ប្រកួត​យប់​មិញ គេ​លេង​បាល់​ ដូច​គេ​កំពុង​លេង​លើ​ចិញ្ចើម​ផ្លូវ​អញ្ចឹង ខ្ញុំ​ចូលចិត្ត​បែប​នេះ"។
បុរស​សញ្ជាតិ​បារាំង​បន្ថែ​ថា៖ "គេ​មិន​មាន​ខ្វល់ខ្វាយ​​អ្វី​ទាំង​អស់ ប្រសិន​​អ្វី​ៗ​ក្នុង​ក្រុម​មិន​ដំណើរ​ការ គេ​មាន​សក្ដានុពល និង​ព្យាយាម​ធ្វើ​វា​ម្ដង​ទៀត"។ ជោគជ័យ​នេះ​ធ្វើ​ឲ្យ Real ស្ថិត​នៅ​លេខ​៥ ក្នុង​តារាង La Liga ចាញ់​ក្រុម​​លេខ​១​ Barcelona ៧ពិន្ទុ៕ ​


ប្រភព៖ Marca