ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី ០៥ តុលានេះ បានប្រកាសឈប់ផ្តល់បណ្ណសារព័ត៌មានដល់បុគ្គលិក ឬអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily ទៀតហើយ។ មូលហេតុ គឺដោយសារតែអង្គភាពសារព័ត៌មានទាំងពីរ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាជាឯកតោភាគី។ស្ថានភាពបុគ្គលិករបស់វិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily នៅពេលនេះ បានវិវត្តន៍មកដល់ផ្លូវទាល់មែនទែនហើយ បន្ទាប់ពីក្រសួងព័ត៌មាន បានប្រកាសឈប់ផ្តល់បណ្ណសារព័ត៌មានដល់បុគ្គលិក ឬអ្នករាយការណ៍ព័ត៌មានដែលបម្រើការងារឲ្យអង្គភាពសារព័ត៌មានទាំងពីរខាងលើនេះ។
ក្រសួងព័ត៌មាន បានលើកហេតុផលថា ការបញ្ឈប់ការផ្តល់បណ្ណសារព័ត៌មាន ដែលជាបណ្ណផ្លូវការសម្រាប់បើកផ្លូវឲ្យអ្នកកាសែតកម្ពុជា ចុះយកព័ត៌មាន និងរាយការណ៍ព័ត៌មាននៅក្នុងប្រទេសកម្ពុជានេះ គឺដោយសារតែអង្គភាពសារព័ត៌មានទាំងពីរខាងលើ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជាដោយឯកតោភាគី កាលពីខែកញ្ញា ឆ្នាំ ២០១៧។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចុះថ្ងៃទី ០៥ តុលា ឆ្នាំ ២០១៧នេះ។កាសែត The Cambodia Daily បានប្រកាសបិទការិយាល័យរបស់ខ្លួន កាលពីថ្ងៃទី ៤ កញ្ញា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសទារប្រាក់ពន្ធ ៦លាន៣សែន ដុល្លារអាមេរិក បន្ទាប់ពីបានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល២៤ឆ្នាំ។
ចំណែកវិទ្យុអាស៊ីសេរី បានប្រកាសបិទការិយាល័យរបស់ខ្លួនប្រចាំនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ កញ្ញា ដោយសារតែរដ្ឋាភិបាលបានបង្ក្រាបមកលើបណ្តាញផ្សព្វផ្សាយព័ត៌មានឥតស្រាកស្រាន្ត ក្នុងរយៈពេលចុងក្រោយនេះ ដោយមិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរីផ្សាយបន្តតាមរយៈវិទ្យុ FM និងបន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅទីក្រុងភ្នំពេញ។យ៉ាងណាក៏ដោយ ភ្លាមៗនោះ ក្រសួងព័ត៌មានបានចេញសេចក្តីបំភ្លឺមួយថា វិទ្យុអាស៊ីសេរីមិនគួរសម្រេចចិត្តលឿនពេកក្នុងការចេញសេចក្តីថ្លែងការណ៍បិទការិយាល័យរបស់ខ្លួននៅភ្នំពេញនោះទេ។
ប៉ុន្តែ តាមរយៈលិខិតរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែកញ្ញា បានបង្ហាញថា «វិទ្យុ RFA និង វិទ្យុ VOA នៅពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាននៅឡើយទេ។ការបិទការិយាល័យវិទ្យុអាស៊ីសេរី កាសែត The Cambodia Daily រួមទាំង ស្ថាប័នវិទ្យុឯកជនមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី (RFA) វិទ្យុ VOA និងគណបក្សប្រឆាំងនាពេលកន្លងមក ត្រូវបានគេចាត់ទុកថា គឺជាការបង្រ្កាបទៅលើសម្លេងអ្នករិះគន់ នៅមុនការបោះឆ្នោត៕អត្ថបទដកស្រង់ ទេព វណ្ណះ