១៥​សំនួរ​ជួយ​ប្រាប់​អ្នក​ថា គួរ​បន្ត ឬ​បញ្ឈប់​​ស្នេហា​មួយ​​ក្នុង​ពេល​បច្ចុប្បន្ន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

១៥​សំនួរ​ជួយ​ប្រាប់​អ្នក​ថា គួរ​បន្ត ឬ​បញ្ឈប់​​ស្នេហា​មួយ​​ក្នុង​ពេល​បច្ចុប្បន្ន

06/10/2017
នៅ​ពេល​អ្នក​កំពុង​មាន​មន្ទិល​សង្ស័យ​ចំពោះ​មនោសញ្ចេតនា​របស់​ខ្លួន មិន​ដឹង​ថា​គួរ​បន្ត​ទៅ​មុខ ឬ​បញ្ចប់​ត្រឹម​នេះ វិធីសាស្ត្រ​ដ៏​ល្អ​នោះ​គឺ សួរ​ខ្លួន​ឯង​សំនួរ​ទាំង​នេះ។ ចម្លើយ​របស់​វា​នឹង​ជួយ​អ្នក​កំណត់​ស្នេហា​ដែល​អ្នក​កំពុង​មាន។


១. តើ​អ្នក​ឧស្សាហ៍​ឈ្មោះ​គ្នា​ពី​រឿង​តូចតាច​ឬ​អត់? បើ​មាន​ឧស្សាហ៍​ដល់​កម្រិត​ណា?

២. អ្នក​មាន​គិត​ពី​រឿង​បែក​គ្នា ក្រោយ​ពេល​ឈ្លោះ​គ្នា​ម្ដង​ៗ​ឬ​អត់?

៣. អ្នក​មាន​សុភមង្គល​ឬ​អត់​ពេល​គិត​ដល់​គេ ឬ​ពេល​ប្រើ​ពេល​នៅ​ជាមួយ​គេ?

៤. អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្រាល និង​ស្ងប់​ចិត្ត​ពេល​នៅ​ក្បែរ​គេ?

៥. អ្នក​ផ្ដើម​ឈ្លោះ​គ្នា​ដំបូង​ដោយ​រឿង​តូចតាច ហើយ​ក៏​ហែក​ទៅ​ជា​ធំ បន្ទាប់​មក​រឿង​មិន​ដឹង​ពី​ណា​ក៏​ឈ្លោះ​គ្នា​កើត?

៦. អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​គេ ឬ​ក៏​គេ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ឯង?

៧. អ្នក​មាន​បើក​ចំហ​ប្រាប់​ពី​អ្នក​ដទៃ​ពី​ស្នេហា​របស់​ខ្លួន​ឬ​អត់? ហើយ​គេ​មាន​បើក​ចំហ​ដូច​គ្នា​ឬ​អត់?

៨. មាន​ធ្លាប់​សួរ​ខ្លួន​ឯង​ទេ​ថា "គួរ​នៅ​ក្បែរ​គ្នា​ឬ​អត់"? ឬ​ការ​នៅ​ក្បែរ​គ្នា​ជា​រឿង​អ្នក​ចូលចិត្ត?

៩. អ្នក​កំពុង​ពិបាក​ចិត្ត​ជាង​សប្បាយ​ចិត្ត ឬ​សប្បាយ​ចិត្ត​ច្រើន​ជាង​ពិបាក​ចិត្ត?

១០. ប្រសិន​ជា​អាច​ជ្រើស​យក​អាច​រៀបការ​ជាមួយ​គេ​នៅ​ថ្ងៃ​ស្អែក និង​មិន​ការ​សោះ អ្នក​នឹង​យក​មួយ​ណា?

១១. ប្រសិន​បើ​អ្នក​ដឹង​ថា សង្សារ​ដែល​កំពុង​នៅ​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ នឹង​នៅ​បន្ត​នៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត តើ​អ្នក​ព្រម​ឬ​អត់?

១២. អ្នក​មាន​មោទនភាព ឬ​ស្ទាក់​ស្ទើរ​នៅ​ពេល​ណែនាំ​គេ​ឲ្យ​អ្នក​ផ្ទះ​បាន​ស្គាល់?

១៣. តើ​គេ​គឺ​ជា​ជម្រើស​ទី​១​នៅ​ពេល​អ្នក​មាន​អ្វី​សប្បាយ​ចិត្ត ឬ​ពិបាក​ចិត្ត​ចង់​ចែក​រំលែក​ឬ​អត់?

១៤. តើ​អ្នក​ជា​ជម្រើស​ទី​១​សម្រាប់​គេ​ឬ​អត់?

១៥. និង​បញ្ចប់​នោះ​គឺ អ្នក​គិត​ថា អ្នក​ទាំង​២​កើត​មក​គឺ​សម្រាប់​គ្នា​តែ​ម្ដង ឬ​កើត​មក​មិន​មែន​សម្រាប់​គ្នា​នោះ​ទេ៕

ប្រភព៖ Guu ប្រែសម្រួល៖ ឡៃហ៊ាង