បញ្ហាកើតមុនគឺជារឿងដ៏រំខានមួយចំពោះមនុស្សទូទៅជាពិសេសនារីៗតែម្ដង។ មុនលើមុខធ្វើអោយពួកគេបាត់បង់ភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងជាខ្លាំង។ មានស្រីខ្លះសុខចិត្តចំណាយថវិកាដោយមិនស្ដាយស្រណោះអោយតែបានស្បែកមុខហ្មត់រលោងគ្មានមុន។តែពួកគេអាចកម្ចាត់មុនដោយគ្រឿងផ្សំដែលមាននៅផ្ទះទាំងនេះដូចជា៖
១.ទឹកឃ្មុំ
ជាតិអង់ទីប៊ីយ៉ូទីក នៅក្នុងទឹកឃ្មុំជួយកាត់បន្ថយនិងព្យាបាលមុនអោយផ្សះ។ មុននឹងរាបស្មើដោយគ្រាន់តែយកទឹកឃ្មុំលាបលើកន្លែងដែលកើតនោះ។
២. ជីអង្កាម
ប្រើជីអង្កាមដើម្បីបង្ការព្រោះវាជួយជម្រះកំណកខ្លាញ់នៅរន្ធញើសដែលបង្កអោយកើតមុន។ វិធីប្រើគឺហាន់ជីអោយមត់ប្រហែល២ស្លាបព្រាបាយលាយទឹកដោះគោជូរ(Yogurt) និងម្សៅស្រូវសាលី២ស្លាបព្រាបាយ។ រួចលាបលើមុខ ទុក១០ នាទីសឹមលាងជម្រះ។
៣. ថ្នាំអាស្ពីរីន
អាស៊ីដ សាលីស៊ីលីក(Salicylic) នៅក្នុងថ្នាំអាស្ពីរីន អាចបង្ក្រាបមុនបានយ៉ាងល្អ។វាផូយអោយមុនឆាប់គ្រាម និងបន្ថយស្នាមក្រហម។ វិធីប្រើគឺកិនអាស្ពីរីនអោយទៅជាម្សៅលាយជាមួយទឹកកូរអោយខាប់ រួចលាបទុកលើមុខ។
៤.ប្រទាលកន្ទុយក្រពើ
វាមានប្រសិទ្ធភាពក្នុងការជួយ ព្យាបាលអាការៈរលាក និងបញ្ឈប់ការឡើងនៃខ្ទុះ។ អ្នកគ្រាន់តែកោសសាច់បន្ទាលនោះរួចបិទលើមុន ទុកវា៣០នាទី ចាំលាងជម្រះមុខ។
៥.សម្បកឬសាច់ផ្លែក្រូចឃ្វិច
វាមានជាតិអាស៊ីដធម្មជាតិដែល ជួយធ្វើអោយមុនឆាប់បែកនិងជាលឿន។ គ្រាន់តែយកសម្បកឬសាច់ក្រូចមកផ្ដិតលើសំឡីរួចជូតថ្នមៗនៅកន្លែងដែលកើតមុន ៕
ប្រភព៖ Rd ប្រែសម្រួល៖ ឡៃហ៊ាង
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)