គ្រួសារជនរងគ្រោះសុំអោយសមត្ថកិច្ចរកយុត្តិធម៌អោយជនរងគ្រោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រួសារជនរងគ្រោះសុំអោយសមត្ថកិច្ចរកយុត្តិធម៌អោយជនរងគ្រោះ

26/10/2017
ខេត្តរតនគិរី ៖ ក្រោយមានករណីរំលោភសម្លាប់យ៉ាងឃោឃៅកាលពីល្ងាចថ្ងៃទី២២ ហើយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

នៅរសៀលថ្ងៃទី២៥ ខែតុលានេះ លោក ជា ពេជ្រ ប្រធានព្រះរាជអាជ្ញា សាលាដំបូងខេត្តរតនគិរី បានដឹកនាំព្រះរាជអាជ្ញារង លោកឧត្ដមសេនីត្រី ផែន ឌីណា ស្នងការរង ទទួល ផែន’ព្រហ្មទណ្ឌ ព្រមទាំងនាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ចុះទៅពិនិត្យកន្លែងកើតហេតុ និងនាំយកថវិការផ្ទាល់ខ្លួនចំនួន១លាន ៤សែន ២ម៉ឺនរៀល ទៅចូលបុណ្យក្រុមគ្រួសារសពដល់គេហដ្ឋាន នៅភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់។

បន្ទាប់ពីមានការចូលបុណ្យដល់គ្រួសារសពមក ឪពុក ម្ដាយ សពយុវតីរងគ្រោះក៏បានជូនពរ ព្រមទាំងអង្វរយ៉ាងទទូច សុំឲ្យលោកព្រះរាជអាជ្ញារមេត្តាជួយរកយុត្ដិធម៌ឲ្យកូនស្រីគាត់ និង រកជនដៃដល់យកមកផ្ដន់ទាទោសឲ្យខានតែបាន ដើម្បីឲ្យវិញ្ញាណខ័ណ្ឌកូនស្រីពួកគាត់បានទៅកានសុគតិភពដោយស្ងប់ចិត្តផង។

ទន្ទឹមនិងនោះ ឪពុកម្ដាយសព ក៏បានស្នើសុំដល់លោកព្រះរាជអាជ្ញា ដើម្បីយកសម្ភារៈផ្ទាល់ខ្លួនទាំងអស់ របស់កូនស្រីគាត់ មកបញ្ចុះជាមួយសពតាមទំនាមទំលាប់ប្រពៃណីជនជាតិដើមភាគតិច លើកលែងតែម៉ូតូ និងទូរស័ព្ទ។

លោកព្រះរាជអាជ្ញា ក៏បានប្ដេជ្ញាចិត្តទាំងទឹកមុខក្រៀមក្រំ ក្នុងន័យអាណិតអាសូរ ដល់សពក្មេងស្រីថា ក្រុមសមត្ថកិច្ច សមត្ថកិច្ចជំនាញ និងតុលាការ ប្ដេជ្ញាចិត្តវែកមុខរកឃាតករ យក មកផ្ដន្ទាទោសឲ្យទាល់តែបាន។

ហើយលោកព្រះរាជ្ញាក៏បានវិភាក្សាភ្លាមៗ ជាមួយលោកស្នងការរង ដើម្បីសម្រួលសម្ភារៈផ្ទាល់ខ្លួន ដូចជា ខោជនរង្គ្រោះ កាបូបស្ពាយ ព្រមទាំងសៀវភៅ និងឯកសារផ្សេងៗទៀត ប្រគល់ឲ្យឪពកម្ដាយសព នៅរសៀលថ្ងៃទី២៦ ស្អែកនេះ៕អត្ថបទ ទេព វណ្ណះ