តណ្ហាក្រាស់ ចាប់រំលោភក្មេងអាយុ១៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តណ្ហាក្រាស់ ចាប់រំលោភក្មេងអាយុ១៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

26/10/2017
ខេត្តកណ្តាល៖ ឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាពរំលោភលើក្មេងស្រីវ័យ១៣ឆ្នាំ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៥ តុលា ២០១៧ នៅភូមិស្វាយជួរ ឃុំ កោះខែលស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្សយ័ឈ្មោះគួន ងីម ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខ របរ-កសិករ មានទីលំនៅភូមិស្វាយជួរ ឃុំ កោះខែលស្រុកស្អាង ខេត្តកណ្ដាល។

ក្មេងស្រីរងគ្រោះ ឈ្មោះ ច.ស.វ ភេទ ស្រី អាយុ ១៣ឆ្នាំជន ជាតិខ្មែរ មុខរបរ-សិស្សមានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ តុលា ២០១៧ វេលាម៉ោង១៦និង០០ នាទីនៅចំនុចលើផ្ទះជនសង្សយ័ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ត កណ្ដាល បានលួងលោមក្មេងស្រីរងគ្រោះ ឈ្មោះ ច.ស.វ ភេទ ស្រី អាយុ ១៣ឆ្នាំជន ជាតិខ្មែរ មុខរបរ-សិស្សមានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ម្តង ហើយនៅថ្ងៃទី២៥ តុលា ២០១៧ ម្ដាយជនរងគ្រោះបានដឹងរឿងរបស់កូនរួចក៍ហៅកូនស្រីមកសួរទើបកូនស្រីឆ្លើយថា:ខ្លួនត្រូវបានឈ្មោះ គួន ងីម លួងហៅទៅរួម ភេទ នៅក្រោយភូមិចំនួន ២ ដង ។
ដោយម្ដងៗគាត់អោយលុយចំនួន ៥០០០រៀល ក្រោយមកទៀត ជនសង្សយ័លួងហៅទៅរួមភេទចំនួន ២ដងនៅនឹងផ្ទះគាត់ (ជនសង្សយ័)លើកទី១ គាត់អោយ លុយចំនួន ៥០០០រៀល លើកទី២ ថ្ងៃទី២៤.១០.២០១៧ ម្ដងទៀតគាត់អោយលុយចំនួន១០០០០រៀល រួចគាត់គំរាមកុំអោយប្រាប់ម៉ែឪ ។

បន្ទាប់មកម្ដាយជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិរួចក៍បានឃាត់ ខ្លួនជនសង្សយ័តាមបញ្ជារលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី២៥.១០.២០១៧ វេលាម៉ោង ១៩និង ១៧នាទី ដើម្បីចាត់ការបន្តតាមនីតិវិធី ។អត្ថបទ ទេព វណ្ណះ