អានបន្ត ៖ http://www.blindvoice.org/2017/10/1275.html - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អានបន្ត ៖ http://www.blindvoice.org/2017/10/1275.html

26/10/2017
រតនគិរី ៖ បន្ទាប់ពីរមានការស្ងប់ស្ងាត់ មួយរយៈក្រោយមក ឃេីញថាមេឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដែលធ្លាប់តែមានឈ្មាះបោះសំលេង ពូកែប្រេីល្បិច​ដឹកជញ្ជូនឈេី​ខុសច្បាប់ពីរមុនមក នៅក្នុងទឹកដីខេត្តរតនៈគិរីនោះ បច្ចុប្បន្នកំពុងតែចាប់ផ្តេីមគគ្រេីកឡេីងវិញហើយ ដោយធ្វេីសកម្មភាពដឹក​តាមរថយន្តសាំយ៉ុង ជាបណ្តេីៗ ហេីយគ្រាន់ធ្វេីការផ្លាស់ប្តូរ រូបភាពជាខ្នាតតូចជាងមុនបន្តិច ដោយគ្មានសមត្ថកិច្ចណា ចេញមុខបង្ក្រាប់នោះឡើយ នេះដោយសារតែឈ្មួញឈើ ដ៍មានឥទ្ធិពលនេះ បានយកដុល្លារបង្ក្រាបទៅលើសមត្ថកិច្ច គ្រប់ជំនាញមុនរួចទៅហើយ ទើបបានជាគាត់ដឹក​យ៉ាងរលួនបែបនេះ។
បេីតាមប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តរតនៈគិរី បានឲ្យអង្គភាពសារព័ត៌មានដឹងថា ពេលកន្លងមក គេធ្លាប់តែឃេីញដឹកតាម​រថយន្តធំៗ តែឥឡូវគេផ្លាស់ប្តូររូបភាពថ្មីទៀត ដឹកតាមរថយន្តសាំយ៉ុងវិញហេីយ នៅក្នុងនោះផងដែរ ក៌មានសរសេរជា អក្សA នៅលេីរថយន្តជាចំណាំ ដេីម្បីកុំអោយសម្ថកិច្ច មានការភ័ណ្ឌច្រឡំ ទៅលេីរថយន្ត ដែលកំពុងដឹកជញ្ជូនបទល្មេីស ដែលឆ្លងកាត់ជាប្រចាំនោះ ។
ចំពោះបញ្ហានេះ គេរៀបចំដេីម្បីសាកល្បង បន្ទាប់មកទេីបដឹកតាមរថយន្តខ្នាតធំ ឡេីងវិញដូចកាលពីរមុនកន្លងមក ។ប្រជាពលរដ្ឋបានបន្តទៀតថា នៅខេត្តរតនៈគីរីប៉ុន្មានថ្ងៃនេះ រថយន្តសាំយ៉ុងរបស់លោក ហូវ ជីវ៉ៃ ចាប់ផ្តេីមធ្វេីសកម្មភាព ដឹកជញ្ជូនឈេីខុសច្បាប់ ក្នុងមួយយប់ៗ មិនក្រោមពីរ៣០ ទៅ៥០រថយន្តសាំយ៉ុងនោះទេ ហេីយនៅក្នុងនោះ ក៍មិនមានអាជ្ញាធរ និងសម្ថកិច្ច ចេញមកធ្វេីការអន្តរាគមន៍ នៅឡេីយនោះទេ ។

ជាក់ស្តែង ​ដូចជាប៉ុន្មានថ្ងៃថ្មីៗនេះ ឃេីញរថយន្តសាំយ៉ុងរបស់ លោក ហូវ ជីវ៉ៃ កំពុងតែ សំរ៉ុកដឹកឈេីខុសច្បាប់ ចេញទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក ។ចំពោះករណី ដែលធ្វេីអោយមានការដឹកជញ្ជូន បទល្មេីសនៅក្នុងខេត្តរតនៈគិរីនេះ គឺផ្តេីមចេញមកពីរអាជ្ញាធរ និងមន្ត្រីដែលជាប់ពាក់ព័ន្ធ នៅក្នុងខេត្ត មិនអេីពេីរ បណ្តែតបណ្តោយអោយកេីតមានជាបន្តបន្ទាប់ ហាក់បីដូចមានការឃុបខិតគ្នា ដោយមិនគិតពីរការបាត់បង់ ដល់ផលប្រយោជន៍ជាតិជារួម ។បេីតាមសមត្ថកិច្ច នៅក្នងខេត្តរតនៈគិរី បានលួចបង្ហេីបប្រាប់អ្នកសាព័ត៌មានយើងថា នៅតាមច្រកព្រំដែនអូយ៉ាដាវ ធ្លាប់បានបិទមួយរយៈមកហេីយ ហើយទេីបតែឥឡូវមេឈ្មួញ ឈ្មោះ ហូវ ជីវ៉ៃ បានចរចារត្រូវរ៉ូវគ្នា ជាមួយសម្ថកិច្ច និងអាជ្ញាធរនៅក្នុងខេត្ត រួចរាល់អស់ ទើបចាប់ផ្តេីមដំណេីរការ​ សារជាថ្មីឡេីងវិញ ៕អត្ថបទ ទេព វណ្ណះ