- សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog
26/10/2017
បាត់ដំបង៖នៅវេលាម៉ោង១១ និង៤០នាទីមានប្រជាពលរដ្ឋប្រទះឃេីញស្ត្រីម្នាក់ ត្រូវ​ឃាតករ​សម្លាប់​រួច​យក​ទៅ​​ញាត់​ក្នុងលូស្ថិត​ត្រង់​ចំណុច​ប្រឡាយ​សហគមន៍ ​ក្នុងភូមិ​វត្ត​កណ្តាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ។

ប្រភពព័ត៌មានបានអោយដឹងថា៖
ស្ត្រី​រង​គ្រោះ​ខាងលើឈ្មោះ​នី ស៊ី​នាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

​យោង​តាម​ការ​ពិនិត្យ​សព​ស្ត្រី​​រង​គ្រោះ​សមត្ថកិច្ចបានឃេីញមាន​ស្នាម​ជាំ​ត្រង់​.​ក​​ច្រើន​កន្លែង ដែល​សមត្ថកិច្ច​កំពុងសង្ស័យ​ថា អាច​ឃាត​ករ​​ច្របាច់​.​កនាងរ​ហូត​ដល់​ស្លាប់ ​ទើបយកសាកសពទៅ​ទម្លាក់ចោល​​ក្នុង​លូ​ប្រឡាយ​ទឹកតែ
​ម្តង ​។

ប្រភព​​បានបន្តថា៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះ ហេីស ហឿន មកសាកសួរដំណេីររឿងនៃអំពេីឃាតកម្មនេះទេីបដឹងថាករណីនេះកេីតឡេីងដោយភ្លេីងប្រច័ណ្ឌ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសង្កែ ខេត្តបាត់ដំបងកំពុងកសាងសំណុំរឿងនិងបញ្ជូនទៅតុលាការដេីម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕អត្ថបទ ទេព វណ្ណះ