របៀបស្ទាបសុដន់ការពាជម្ងឺមហារីកអោយទាន់ពេលវេលា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

របៀបស្ទាបសុដន់ការពាជម្ងឺមហារីកអោយទាន់ពេលវេលា

26/10/2017
បារាំង បាន ឧទ្ទិស ខែ តុលា ទាំង មូល ដល់ កា រប្រយុទ្ធ ប្រឆាំង នឹង ជំងឺ មហារី សុដន់។ នាឱកាស នេះ ភ្នាក់ងារ សុខាភិបាល ក៏ ដូច ជា ស្ថាប័ន ផ្សេងៗ បាន ប្រើ គ្រប់ មធ្យោបាយ ផ្សព្វផ្សាយ និង ផ្តល់ ព័ត៌មាន ឱ្យ ស្ត្រី គ្រប់ រូប បាន ជ្រួត ជ្រាប អំពី ជំងឺ មហារីក សុដន់។ កម្មវិធី សុខភាព របស់ វិទ្យុ យើង សូម ជម្រាប ជូន អំពី វិធី សាស្ត្រ នៃ ការ ការពារ ដោយ ការ ស្ទាប មើល ខ្លួន ឯង ក្រែង មាន អាការៈ សញ្ញា គួរ ឱ្យ សង្ស័យ នឹង អាល ទៅ ពិគ្រោះ ជាមួយ គ្រូពេទ្យ។

តើ អ្វី ខ្លះ ជា សញ្ញា សង្ស័យ ? តើ ត្រូវ ស្ទាប យ៉ាង ដូច ម្តេច ទើប មាន ប្រសិទ្ធិភាព ខ្ពស់ ?
តួអេហ្វែល លម្អ ដោយ ភ្លើង ពណ៌ កូលាប មន្ទីរ ពេទ្យ គ្លីនិក នៅ ក្រុង ប៉ារីស បើក ទ្វារ ចំហ ទទួល សាធារណជនដែល ចង់ ជ្រួត ជ្រាប អំពី ជំងឺ មហារីក សុដន់ ដែល ចង់ អនុវត្ត របៀប ស្ទាប សុដន់ ដោយ ខ្លួន ឯង ដើម្បី ជា កិច្ច ការពារ ដើម្បី ដឹង អំពីសញ្ញា សង្ស័យ សញ្ញា អាសន្ន ... ទាំង នេះ ជា គំនិត ផ្តួចផ្តើម មួយ ចំនួន ដែល រៀប ចំ ធ្វើ ឡើង ក្នុង ក្របខ័ណ្ឌ នៃ ខែ តុលា ឧទ្ទិស ដល់ ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ មហារីក សុដន់។

តើ អ្វី ខ្លះ ជា សញ្ញា ដែល គួរ ព្រួយ បារម្ភ ?
ការ ត្រួត ពិនិត្យ សុដន់ ដោយ ខ្លួន ឯង ត្រូវ ចាប់ ផ្តើម ដោយ ការ មើល មិន មែន ដោយ ការ ប៉ះពាល់ ឬ ស្ទាប ទេ។ ដំបូង ឡើយ អ្នក ត្រូវ ឈរ មួយ ជំហរ ខ្លួន នៅមុខ កញ្ចក់ ដើម្បី អាច មើល សុដន់ របស់ អ្នក បាន យ៉ាង ច្បាស់លាស់ ៖ បើ អ្នក លើក ដៃម្ខាង បន្ទាប់ មក លើក ដៃ ទាំង ពីរ តើ សុដន់ទាំង ពីរ របស់ អ្នក មានសណ្ឋាន ដូច គ្នា ដែរ ឬទេ? ដើម្បី អាច រកដុំ ពក ឬ សញ្ញា មិន ប្រក្រតី លោកគ្រូពេទ្យឯកទេស សូម ណែនាំ ឱ្យ អ្នក ប្តូរ ជំហរ ឈរ ដេក និង ផ្អៀងម្តង ឆ្វេង ម្តង ស្តាំ ដើម្បី អាច មើល សុដន់ បាន សព្វ ទាំង លើ ក្រោម និង ចំហៀងផង និង មើល ឃើញ អ្វី ដែល នៅ ពី ក្រោម សុដន់ ផង។

“ប្រសិន បើ អ្នក មើល ឃើញ ស្បែក សុដន់ មានស្នាម ផ្នត់ មាន ន័យ ថា មាន អ្វី មិន ធម្មតា ហើយ !” បន្ទាប់ មក អ្នក ត្រូវចេះ ពិនិត្យ ពិច័យ សណ្ឋាន របស់ ស្បែក ត្រង់ នោះ ៖ “បើ ជា ស្នាម ជ្រួញ (ដូច ស្បែក ក្រូច) នោះ ជា សញ្ញា អាក្រក់ ”។ ថ្វី បើ អាការៈ ឈឺចុក ចាប់ មិន ប្រាកដ ជា សញ្ញា ដាស់ ប្រាប់ ថា មាន ដុំ សាច់ ជា យថាហេតុ មែន ប៉ុន្តែ សណ្ឋាន របស់ ក្បាល ដោះ ជា អ្នក នាំ សារ ដ៏ សំខាន់ ប្រាប់ អំពី សញ្ញា រោគ នៃ សុដន់។ “បើក្បាល ដោះ មាន សណ្ឋាន ដូច មាន ស្នាម លឹប ចូលដូច មាន អ្វី នៅ ពី ក្រោយ ទាញ ចូល ហើយ នៅ ពេល អង្អែល ភ្ញោច ឱ្យ ព្រឺ ហើយ ក្បាល ដោះ នៅ ព្រម រលាស់ លៀន មក ក្រៅអស់ ទៀត គឺ មក ពី មាន បញ្ហា មិន ប្រក្រតី ក្នុង សុដន់ ហើយ។ ផ្ទុយ ទៅ វិញ ការ ហូរ ទឹក (ដោះ) ចេញ តាម ក្បាល ដោះ មិន ទៀង ថា មាន ពាក់ព័ន្ធ នឹង ជំងឺ មហារីក ទេ ! ដូច្នេះ គ្មាន ប្រយោជន៍ អ្វី ដែល អ្នក ត្រូវ ឈ្លេច ច្របាច់ ក្បាល ដោះ ឡើយ។

តើ ត្រូវ មាន កាយវិការ ស្ទាប សុដន់ យ៉ាង ដូចម្តេច ?
គ្មាន នរណា អាច ពិនិត្យ សុដន់ អ្នក បាន ល្អ ជាង អ្នក ទេ ! ព្រោះអ្នក រស់ នៅ ជាមួយ វា ២៤ ម៉ោង លើ ២៤ ម៉ោង។ ត្រូវ ចុចដូច គេ ចុច Piano ហើយ សង្កត់ លើ ក្រពេញទឹក ដោះ ដើម្បី បាន ដឹង ថា មាន អ្វី មិន ធម្មតា។ ចំណុច សំខាន់ មួយ ទៀត ដែល មិន ត្រូវ ភ្លេច គឺ មិន ចុច ស្ទាប់ លើ តែ សុដន់ ទេ ត្រូវ ចុច បណ្តេញ នៅ ក្រោម ឃ្លៀកផង និង លើ ក ផង ព្រមទាំង តំបន់ ជិត ឆ្អឹង ដង កាំបិត ទៀត។

លោក វេជ្ជបណ្ឌិត រ៉េមី សាល់ ម៉ុង Rémy Salmon គ្រូពេទ្យ វះកាត់ ឯកទេស មហារីក សុដន់ នៅ មន្ទីរ គ្លីនិក Fondation Sant Jean de Dieu ដែលមាន ជំនាញ ខ្លាំង ផ្នែក មហារី សុដន់ បាន ចម្ងាយពេល ពន្យល់ លម្អិត អំពី របៀប ស្ទាប ដូច តទៅ លើ គំរូ ម៉ាណឺកាំង ៖

“អ្នកអាច ពិនិត្យ សុដន់ ស្តាំ របស់ អ្នក ដោយប្រើ ម្រាម ដៃ ឆ្វេង សុដន់ ខាង ឆ្វេង ដោយ ដៃ ស្តាំ ចុច បង្ខិតដើរ ទៅ មុខដូច គេ ចុច Piano អញ្ចឹង។ នៅ ពេល ចុច បើ អ្នក មាន អារម្មណ៍ មាន ប៉ះដុំ រឹង មាន ដុំ គួរ ឱ្យ សង្ស័យ អ្នក ត្រូវផ្តេក ខ្លួនផ្ងារ លើ គ្រែ ហើយ បន្តយក ម្រាម ដៃកណ្តាល ទាំង បី ចុច ដើរ បណ្តេញ ពេញ សុដន់ ពី ស្តាំ ទៅ ឆ្វេង នៅ ផ្នែក ខាង លើ បន្ទាប់ មក ផ្នែក ខាង ក្រោម នៃសុដន់។ ប្រសិន បើ អ្នក មាន អារម្មណ៍ ប៉ះដុំ រឹង អ្វី មួយ នៅ តំបន់ ផ្នែក ខាង លើ នៃ សុដន់ ហើយ ត្រូវ ចុច ស្ទាបបណ្តេញ ឡើង ឱ្យ ដល់ ក ឱ្យ ដល់ទល់ ឆ្អឹង ដង កាំបិត ពេល នោះ អ្នក នឹង ឃើញ កូន កណ្តុរ ប៉ោង រឹង។ ព្រោះ បើ ដុំ ក្នុង សុដន់ ជា ដុំ មហារីក វា នឹង រាល ដាល ដល់ ក្រពេញ កូន កណ្តុរ sus-claviculaire នៅ ក្រោម ឆ្អឹង ដង កាំបិត នេះ និង ដល់ ក្រពេញ កូន កណ្តុរ Axillaire ដែល ពិបាក ស្ទាបដឹង ដោយ ខ្លួន ខ្លាំងណាស់ ហើយ ជា ចុងក្រោយ គឺ ក្រពេញ កូន កណ្តុរ Mamaire ដែល យើង មិន អាច ស្ទាប ដល់ បាន ដែរ ព្រោះ វា លាក់ នៅ ក្រោយ ឆ្អឹងសន្ទះ ទ្រូង ។”

តើ ត្រូវ ធ្វើការ ស្វ័យ ពិនិត្យ នៅ ពេល ណា ?
គ្រូពេទ្យ ឯកទេស សូម ណែនាំ ឱ្យ អ្នក ជា ស្ត្រី គ្រប់ វ័យ ធ្វើ ការ ស្ទាប់ ត្រួត ពិនិត្យ សុដន់ ដោយ ខ្លួនឯង ដូច រៀប រាប់ ខាង លើ ពីរ ទៅ បី ដង ក្នុង មួយ ឆ្នាំ។ ដើម្បី អនុវត្ត ការ ស្ទាប វិភាគ បាន ល្អ និងមាន ប្រសិទ្ធិភាព សូម ធ្វើ នៅដើម ខែ មាន ន័យ ថា ពីរ បី ថ្ងៃ ក្រោយ អស់ រដូវ ព្រោះ ក្នុង រយៈ កាល នេះ សុដន់ ទន់។ តែ បើ ធ្វើ នៅកណ្តាល ខែ សុដន់ ចាប់ ប៉ោង ឡើងតឹង និង អាច ឈឺ ដូច្នេះ មិន អាច ធ្វើ ការ ស្ទាប ចុច បាន ស្រួល ទេ។

ប៉ុន្តែ សូម ចង ចាំ ថា ការ ស្វ័យ ពិនិត្យនេះ គឺ ជា សកម្មភាព តាម ដាន បន្ថែម ពី លើ ការ ត្រួត ពិនិត្យ និង ការ ពិគ្រោះ ជំងឺ របស់ គ្រូពេទ្យ ជំនាញ រោគ ស្ត្រី មុន នឹង ដល់ ពេល ណាត់ ដើម្បី វិភាគ វែក រក ជំងឺ មហារីក សុដន់ តែ ប៉ុណ្ណោះ។ ការ ស្ទាប់ ចុច វិភាគ ដោយ ខ្លួន ឯង គ្រាន់ តែ បាន ដឹង ថា សុដន់ អ្នក មាន ឬ គ្មាន ដុំ ហានិភ័យ តែ ប៉ុណ្ណោះ ប៉ុន្តែ មិន អាច កំណត់ បាន ថា ដុំ ក្នុង សុដន់ ជា ដុំ កាច ឬ ដុំ ស្លូត បាន ឡើយ។ ដូច្នេះ យើង ចាំ បាច់ ទៅ ជួប ពិគ្រោះ ជាមួយ គ្រូពេទ្យ ឯកទេស តាម ការ ណាត់ និងការ ចោះ យក ដុំ សាច់ នោះ ទៅ វិភាគ ទេ ទើប អាច កំណត់ លទ្ធផល ដោយ ពិត ប្រាកដ បាន។

តើ មាន ប្រយោជន៍ អ្វីដែល ស្ត្រី ត្រូវ រៀន ស្ទាប សុដន់ខ្លួនឯង ?
ព្រោះ មហារីក សុដន់ ជា ជំងឺ ដែលស្ត្រី អាច ជួប ប្រទះ ញឹកញាប់ ជាងគេ ! ព្រោះ ប្រសិន បើ គេ កាន់ តែ ឆាប់ ដឹង ឆាប់ វែក រក ឃើញ ថា ជំងឺ មហារីកសុដន់ នោះ អ្នក ជំងឺ កាន់ តែ មាន សំណាង អាច ទទួល បាន ការព្យាបាល ប្រកប ដោយ ប្រសិទ្ធិភាព។ ក្នុង ចំណោម អ្នក ជំងឺ មហារីក សុដន់ ១០ នាក់ ៩ នាក់ អាច បាន ជា សះ ស្បើយ ប្រសិន បើ គេបាន ទទួល ការ ព្យាបាល តាំង ពី ដំណាក់កាល ដំបូងភ្លាម។

ស្វ័យ ពិនិត្យ ដោយ ស្ទាប ខ្លួន ឯង ជា មធ្យោបាយ ការពារ ដែល គ្មានអស់ កម្រៃ ! ជា វិធី សាស្ត្រ វិភាគ ដែល ស្ត្រី គ្រប់ រូប អាច ធ្វើ បានយ៉ាង ងាយ ដោយ មិន ពឹង អ្នក ដទៃ។ វិធីសាស្ត្រ ការពារ នេះ ត្រូវ បាន បំពេញ បន្ថែម ដោយការ ថត ឆ្លុះ។ នៅ ពេល ស្ទាប ហើយ មាន ការ សង្ស័យភ្លាម ស្ត្រី អាច ណាត់ ជួប គ្រូពេទ្យជំនាញ ឬ គ្រូពេទ្យ ជំងឺ ទូទៅ និង ទៅ ថត ឆ្លុះ សុដន់ បាន ដឹង លទ្ធផល ភ្លាម និង រក ដំណោះស្រាយ បាន ភ្លាម យ៉ាង ទាន់ ពេល វេលា។

តើ ត្រូវ ប្រកាន់ យក ជីវិត បែប ណា ដើម្បី ការពារ ខ្លួន ប្រឈម ជំងឺ មហារីក សុដន់ ?
ការ សិក្សា ដ៏ទូលំទូលាយ មួយ របស់ សហរដ្ឋ អាមេរិក លើ មនុស្ស ចំនួន ១,៤ លាន នាក់ បាន បង្ហាញ ថា ការ បង្កើតសកម្មភាព រាងកាយ អាច កាត់ បន្ថយ គ្រោះ លូត លាស់ ជំងឺ មហារីក ១៣ មុខ ក្នុង នោះ អាច កាត់បន្ថយគ្រោះ កើត ជំងឺ មហារីក សុដន់ បាន ១០%។ ឯ ចំណែក អ្នក ស្រាវជ្រាវ កាណាដា វិញ បាន រក ឃើញ ថា បង្កើន ការ ធ្វើ កីឡា កំរិត បញ្ចេញ សកម្មភាពរាងកាយ ពី ១៥០ នាទី ឱ្យ ដល់ ៣០០ នាទី ក្នុង មួយ សប្តាហ៍ អាច ជួយ ស្ត្រី ក្រោយ អស់ រដូវ ជួប គ្រោះ កើត ជំងឺ បាន យ៉ាង ច្រើន ជាពិសេស ចំពោះ ស្ត្រី មាន ជំងឺ ធាត់ ជ្រុល ហួស ហេតុ។

ទទួល ទាន ផ្លែឈើ បី ពេល ក្នុង មួយ ថ្ងៃ នៅក្នុង វ័យ ជំទង់ នឹង អាច ចូល រួម ចំណែក កាត់ បន្ថយ គ្រោះ កើត ជំងឺ មហារីក សុដន់ បាន ២៥% នៅ បីបួន ឆ្នាំ បន្ទាប់ នេះ បើ ប្រៀប ទៅ នឹង ក្មេង ជំទង់ ដែល បរិភោគ ផ្លែឈើ តែ កន្លះ ភាគ ក្នុង មួយ ថ្ងៃ។ ទទួល ទាន បន្លែ ផ្លែឈើបៃតង ធញ្ញជាតិសម្រូប សណ្តែក បាយ សណ្តែក ក្រហម ដែល មាន ផ្ទុក សារធាតុ សរសៃ ច្រើន នៅ ក្នុង វ័យ ជំទង់ អាច ជួយ កាត់ បន្ថយ គ្រោះ កើត ជំងឺ មហារីក សុដន់ ទូទៅ បាន ១៦% និង មហារីក សុដន់ ក្រោយ អស់ រដូវ បាន ២៤%។

ការ សិក្សាអាមេរិក កាលពីឆ្នាំ មុន បាន បង្ហាញ បន្ថែម ទៀត ថា បរិភោគអាហារ មាន ផ្ទុក ពពួកជាតិ ខ្លាញ់ឆ្អែត (សាច់ ជ្រូក សាច់គោ ទឹកដោះគោ ហ្វូម៉ា) នៅ ពេល វ័យ ជំទង់ ច្រើន នោះ នឹង ធ្វើ ឱ្យ ដង់ស៊ីតេដោះ លើង ខ្ពស់ នៅ ពេល ពេញ វ័យ ហើយ ជា កត្តា ផ្តល់ គ្រោះ ហានិភ័យ ខ្ពស់កើត ជំងឺ មហារីក។ ដើម្បី បំពេញ តម្រូវ ការ ផ្នែក ខ្លាញ់ សូម ជ្រើសរើស ទទួល ទាន ពពួក ខ្លាញ់ មិន ឆ្អែត ដែល មាន នៅ ប្រេង អូលីវ ឬ ផ្លែប័រ វិញទើប ល្អ។

ជា ចុងក្រោយ សូម ឧស្សាហ៍ ព្យាយាម ទៅ ពិនិត្យ សុខភាព ធ្មេញ ! ហេតុ អ្វី ទៅ ? បើ តាម ការ សិក្សា រយៈ ពេល ៨ ឆ្នាំ លើ ស្រ្តី អាយុ ៥៤ ទៅ ៨៦ ឆ្នាំ បាន បង្ហាញ ថា បើ ស្ត្រី ណា មាន ជំងឺ រលាក អញ្ចាញ ឬសន្តក ធ្មេញ ស្ត្រី នោះ មា ន គ្រោះបង្កើន ការ អភិវឌ្ឍ ជំងឺ មហារីក ពិសេស ជំងឺមហារីក សុដន់ តែ ម្តង ដល់ ទៅ ១៤% ។ អ្នក ស្រាវជ្រាវ សង្ស័យ ថា ភ្នាក់ងារ បង្ក រោគ ទំនង ជា អាច ត្រូវ ចម្លង តាម ទឹកមាត់ និង កំណក ធ្មេញ ឬ តាម ស្រទាប់ ជាលិក អញ្ចាញ ទៅ ដល់ ឈាម៕អត្ថបទដកស្រង់ ទេព វណ្ណះ